ព័ត៌មានទាន់ហេតុការណ៍៖

រីករាយជាមួយកម្មវិធីពិសេសដ៏អស្ចារ្យនៅណាហ្គាវើលដ៍ក្នុងខែតុលា!

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ៖ ក្រៅពីម្ហូបពិសេសដែលផ្សំពីក្តាមសៀងហៃ ក្តាមខេត្តកែប ឌីមសាំ ការសម្តែងសិល្បៈ និងរាត្រីកម្សាន្តក្នុងពិធីបុណ្យហាឡូវីន ណាហ្គាវើលដ៍មានផ្តល់ជូននូវកម្មវិធីដ៏អស្ចារ្យជាច្រើនទៀតពេញមួយខែតុលានេះ។

អ្នកដែលចូលចិត្តពិសាក្តាម អាចអញ្ជើញមកសាកល្បងម្ហូបពិសេសដែលផ្សំពីក្តាមនៅភោជនីយដ្ឋានប្រណីតនៅក្នុងណាហ្គាវើលដ៍។ រដូវក្តាមសៀងហៃ បានត្រឡប់មកវិញហើយដែលណាហ្គាវើលដ៍នឹងច្នៃយ៉ាងពិសេសតាមការកម៉្មង់របស់អតិថិជនពេញមួយខែតុលានេះ! ក្តាមនេះត្រូវបាននាំចូលពីខេត្តជាំងស៊ូប្រទេសចិនជាក្តាមដែលល្បីថាមានសាច់ផ្អែម ទន់ និងពងពណ៌មាសដ៏ឈ្ងុយឆ្ងាញ់។ មានបម្រើជូននៅភោជនីយដ្ឋាន Fortune Palace និង Hall of Golden Chimes របស់ណាហ្គាវើលដ៍ដែលពុកម៉ែបងប្អូនអាចជ្រើសរើសជាបែបចំហុយជាមួយទឹកស៊ីអ៊ីវ ចម្អិនជាមួយស្រា ដុត ឬបំពង ជាដើម។ លើសពីក្តាមសៀងហៃនេះ ណាហ្គាវើលដ៍ក៏មានឌីមសាំផងដែរដែលមានបម្រើជូនពីម៉ោង ១១ ព្រឹកដល់ ២:៣០ រសៀល រៀងរាល់ថ្ងៃនៅភោជនីយដ្ឋានចិន Fortune Palace និងនៅភោជនីយដ្ឋាន Hall of Golden Chimes រៀងរាល់ចុងសប្តាហ៍ និងថ្ងៃបុណ្យជាតិ។

ណាហ្គាវើលដ៍ក៏មានម្ហូបពិសេសច្នៃដោយចុងភៅដ៏ចំណានផងដែរ គឺក្តាមថ្មមកពីខេត្តកែប។ សាកល្បងស៊ុបក្តាមថ្មបែបបារាំងនៅភោជនីយដ្ឋានបារាំង Le Gourmet និងស៊ុបក្តាមថ្ម Shabu Shabu បែបកូរ៉េនៅភោជនីយដ្ឋានកូរ៉េ Korean Grill ។ ម្ហូបដ៏ឈ្ងុយឆ្ងាញ់ទាំងពីរមុខនេះអាចរីករាយពិសាសម្រាប់ ២ នាក់នៅណាហ្គាវើលដ៍ទី១។

សម្រាប់អ្នកដែលចូលចិត្តបង្កង និងអាហារប៊ុហ្វេពេលល្ងាចជាមួយតម្លៃសមរម្យ សូមអញ្ជើញទៅភោជនីយដ្ឋាន 2Pangea នៅណាហ្គាវើលដ៍ទី២ រៀងរាល់ថ្ងៃអង្គារ។ ជាភោជនីយដ្ឋានដែលមានអាហារប៊ុហ្វេច្រើនមុខជាងគេក្នុងរាជធានីភ្នំពេញ និងតម្លៃសមរម្យ 2Pangea មានបម្រើជូនជារៀងរាល់ថ្ងៃ ពីម៉ោង ៥:៣០ ល្ងាចដល់ ១០ យប់។ ភោជនីយដ្ឋានឈ្នះពានរង្វាន់នេះ ក៏មានបម្រើជូននូវអាហារថ្ងៃត្រង់ថ្ងៃអាទិត្យផងដែរពីម៉ោង ១១:៣០ ព្រឹករហូតដល់ ៣ រសៀលរៀងរាល់ថ្ងៃអាទិត្យដែលពុកម៉ែបងប្អូនអាចរីករាយពិសាជាមួយក្រុមគ្រួសារមិត្តភ័ក្តិ និងដៃគូពាណិជ្ជកម្ម ខណៈនៅទីនេះក៏មានការកម្សាន្តជាច្រើនផងដែរសម្រាប់កុមារ។

ចំណែកអ្នកដែលចូលចិត្តការកម្សាន្តពេលរាត្រី សូមត្រៀមខ្លួនចូលរួមក្នុងរាត្រីកម្សាន្តហាឡូវីនដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍ពីម៉ោង ៩ យប់នៅថ្ងៃទី ៣០ និងទី ៣១ ខែតុលានេះ នៅក្លឹបដាលីនដាលីន។ មានការសម្តែងក្បាច់រាំដ៏រស់រវើក ការប្រគំតន្ត្រីផ្ទាល់ ម្ហូបពិសេសបែបហាឡូវីននិងភេសជ្ជៈបញ្ចុះតម្លៃផងដែរ។ ធានាថាពិតជាប្លែក និងសប្បាយមិនអាចបំភ្លេចបាននៅទីនេះ!

មួយទៀត កុំខកខានការសម្តែងសិល្បៈរៀងរាល់ថ្ងៃដោយសេរីចាប់ពីម៉ោង ៦ ល្ងាច នៅឆាកជាន់ផ្ទាល់ដីក្នុងណាហ្គាវើលដ៍ទី១ ដែលវាជាការសម្តែងដែលផ្តល់ដោយអ្នកសិល្បៈជាតិ និងអន្តរជាតិទាំងអស់ប្រចាំណាហ្គាវើលដ៍។ មិនតែប៉ុណ្ណោះ ពុកម៉ែបងប្អូនក៏អាចមកទស្សនាការសម្តែងសិល្បៈបុរាណខ្មែរ ឬហៅថាការសម្តែងសិល្បៈព្រះរាជាណាចក្រអច្ឆរិយៈដោយសេរីផងដែររៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៥ល្ងាច ដើម្បីទទួលយកនូវបទពិសោធន៍ដ៏អស្ចារ្យនៅណាហ្គាវើលដ៍នៅក្នុងខែតុលានេះ! ៕ស តារា

ក្តាមរសជាតិឆ្ងាញ់ជាប់ចិត្ត ៖ ក្តាមសៀងហៃ និងក្តាមថ្មខេត្តកែប​

ទស្សនាការសម្តែងសិល្បៈដ៏អស្ចារ្យដោយសេរី រៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៦ ល្ងាច ឆាកជាន់ផ្ទាល់ដីក្នុងណាហ្គាវើលដ៍ទី១

រសជាតិឌីមសាំដ៏ឈ្ងុយឆ្ងាញ់មិនអាចបំភ្លេចបាន រៀងរាល់ថ្ងៃ ពីម៉ោង ១១ ព្រឹកដល់ ២:៣០ រសៀល នៅភោជនីយដ្ឋាន Fortune Palace ជាន់ទី១ ណាហ្គាវើលដ៍ទី១


ចែករំលែក៖