ព័ត៌មានទាន់ហេតុការណ៍៖

ទល់តែជះក្លិនស្អុយ ទើបនាំគ្នាផ្អើលរកមើលឃើញបុរសម្នាក់ ចង.កស្លាប់ក្នុងផ្ទះមិនដឹងពេលណា

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ បានសម្រេចចិត្តធ្វើអត្តឃាតចង.កសម្លាប់ខ្លួន នៅក្នុងផ្ទះខ្លួនឯងស្នាក់នៅ រហូតដល់ហើមមានក្លិនស្អុយជះមកខាងក្រៅ ទើបអ្នករស់នៅក្បែរខាងនាំគ្នាផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ច កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះលេខ 161E០+E1 ផ្លូវលេខ២១៩ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។

សពបុរសរងគ្រោះឈ្មោះ ប៉ែន សុធារិទ្ធ ហៅឆេកូ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិកំពង់ត្រឡាច ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

តាមប្រភពព័ត៍មានពីក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ មើលទៅដូចជាមានបញ្ហាស្មុគ្រស្មាញដោះស្រាយមិនចេញជាច្រើនថ្ងៃមកហើយ និងតែងតែផឹកស្រាជារៀងរាល់ថ្ងៃ ហើយនៅពេលស្រវឹងតែងតែគេងយំម្នាក់ឯង អង្គុយតែម្នាក់ឯង តែលាក់មិនប្រាប់ឲ្យអ្នកផ្ទះដឹងនោះទេ ។

ប្រភពដដែលបន្តថា មុននិងជនរងគ្រោះស្លាប់ បានបាត់ចេញពីផ្ទះអស់ជាច្រើនថ្ងៃមកដែរ តែគ្មានអ្នកណាដឹងថាទៅណានោះទេ ដោយនៅថ្ងៃកើតហេតុ ពេលគាត់ចូលមកដល់ក្នុងផ្ទះ ស្រាប់តែមានក្លិនស្អុយចម្លែកពេញក្នុងផ្ទះ គាត់ក៏តាមរកមើល នៅតាមគំនរសម្ភារដេគ័រផ្កាក្រែង មានកណ្តុរងាប់ តែរកមិនឃើញអ្វីសោះ ។ បន្ទាប់មកពួកគាត់ក៏បន្តរកតាមខ្លិនស្អុយនោះ រហូតដល់ក្រោយផ្ទះចូលដល់បន្ទប់ដាក់សម្ភារ ស្រាប់តែប្រទះឃើញសពជនរងគ្រោះ បានចង.ក នៅក្នុងបន្ទប់ជាមួយខ្សែនីឡុង ភ្ជាប់នឹងមេដំបូលបន្ទប់ មានសភាពហើមស្អុយ ធ្វើឱ្យគាត់ភ័យស្លន់ស្លោរ រត់ទៅប្រាប់អ្នកជិតខាង និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានផងដែរ។

ក្រោយទទួលបានដំណឹង សមត្ថកិច្ចជំនាញ បានចុះមកធ្វើកោសល្យវិច័យ បានបញ្ជាក់ថា សពខាងលើពិតជាចង.កសម្លាប់ខ្លួនឯងប្រាកដមែន រួចក៏ប្រគល់សពឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ស រស្មី


ចែករំលែក៖