ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋនាំគ្នាមកសាលាសង្កាត់សុំឲ្យជួយ ព្រោះក្រុមហ៊ុនហ្គេនស្បឺត បង្ហូរទឹកស្អុយ ជះក្លិនមកដល់លំនៅឋានរបស់ពួកគាត់

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅជិតនឹងទីតាំងផលិតស្រាបៀរ ganzbergបាននាំគ្នាមកសាលាសង្កាត់គីឡូម៉ែត្រលេខ 6 ឲ្យជួយអន្តរាគមន៍ពាក់ព័ន្ធនឹងក្រុមហ៊ុនផលិតស្រាបៀហ្គេនស្បឺតបង្ហូរកាកសំណល់ និងទឹកស្អុយមកខាងក្រៅធ្វើឲ្យជះក្លិនពិបាកក្នុងការរស់នៅ ។

កាលពីរសៀលថ្ងៃព្រហស្បតិ៍កន្លងមក អាជ្ញាធរខណ្ឌឫស្សីកែវដែលគេដឹងថា ដឹកនាំដោយលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ និងមន្ត្រីជំនាញពាក់ព័ន្ធបានចុះទៅដល់ទីតាំងខាងលើហើយណែនាំដល់ក្រុមហ៊ុនត្រូវធ្វើយ៉ាងណាលុបបំបាត់ក្លិនជះស្អុយដែលហូរចេញមកខាងក្រៅកុំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋបន្តទៀត ។

ប្រជាពលរដ្ឋដែលរស់នៅជុំវិញទីតាំងផលិតស្រាបៀរហ្គែនស្បឺតបាននិយាយឲ្យដឹងថា ក្លិនជះភាយចេញពីទីតាំងខាងលើបានធ្វើឱ្យពួកគាត់ពិបាកនឹងរស់នៅ ជាពិសេសពិបាកក្នុងការដកដង្ហើម ព្រោះវាមានក្លិនស្អុយខ្លាំងណាស់ហើយនេះក៏មិនមែនជាលើកទី១ដែរ ក្លិនជះភាយស្អុយមកដល់នៅឋានរបស់ពួកគាត់មានតាំងពីមុនរដូវបុណ្យភ្ជុំបិណ្ឌតែនៅមិនបាត់ដដែល ។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា ថ្មីៗមកនេះក្រុមហ៊ុនបានប្រើកម្លាំងឲ្យបូមទឹកដែលស្អុយចូលទៅក្នុងលូរយៈពេលតាំងពីយប់រហូតមកដល់ព្រឹកថ្ងៃសុក្រទី 11 ខែតុលា 2019 ដើម្បីបញ្ចៀសការជះក្លិនមកលើលំនៅឋានរបស់ពួកគាត់ ។

លោក ផេង សេងតិច ផ្នែកទទួលខាងភ្លើងទឹករបស់ក្រុមហ៊ុន ganzbergបានថ្លែងឲ្យដឹងថាដោយសារតែរីវ៉ូទឹកវាកម្ពស់ស្មើគ្នារវាងទីតាំងបង្ហូរទៅប្រឡាយ និងប្រឡាយដែរនោះវាមានទឹកប្រហាក់ប្រហែលគ្នាទើបធ្វើអោយទឹកស្អុយដែលបង្ហូរទៅនោះវាច្រាលចេញមកខាងក្រៅហើយឥឡូវក្រុមហ៊ុនកំពុងតែរៀបចំតាមដែលអាជ្ញាធរចុះណែនាំ ។

លោកស្ដើងម៉ានិតចៅសង្កាត់គីឡូម៉ែត្រលេខ 6 បានឲ្យដឹងថាករណីខាងលើនេះលោកអត់បានចុះទៅផ្ទាល់នោះទេបានប្រើមន្ត្រីរបស់ខ្លួនចុះជាមួយនឹងគណៈអភិបាលរងខណ្ឌហើយបើចង់ដឹងព័ត៌មានលំអិតអាចសួរលោកស៊ូសោគន្ធដឹងហើយ ។

ប្រជាពលរដ្ឋនៅតែអ្នកលើកឡើងទៀតថាទោះបីជាក្រុមហ៊ុនស្រាបៀហ្គេនស្បឺតខាងលើបូមទឹកហូរចេញមកខាងក្រៅយ៉ាងណាក្តីតែក្លិនស្អុយនៅតែជះភាយដដែលតែមិនខ្លាំងដូចលើកមុនហើយចំពោះករណីនេះមិនមែនជាលើកទីមួយនោះទេដែលក្លិនចេញពីខាងក្រុមហ៊ុនស្រាបៀរ ganzbergហ៊ាហូរមកខាងក្រៅ ៕ អរុណរះ


ចែករំលែក៖