ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ពីថ្ងៃទី២១ខែតុលា ទៅ នគរបាលទាំង១៤ខណ្ឌ នឹងឃាត់ទុកបណ្តោះអាសន្ននិងផាកពិន័យចំពោះយានយន្ត គ្មានផ្លាកលេខ ឬ ពាក់ផ្លាកលេខមិនប្រក្រតី

ចែករំលែក៖

ភ្នំពេញ៖ ដោយទទួលបានការណែនាំពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ , កម្លាំងនគរបាលនៃការិយាល័យចរាចរណ៍ផ្លូវគោក និងអធិការខណ្ឌទាំង១៤ នឹងចាប់ផ្តេីមធ្វេីការឃាត់ទុកបណ្តោះអាសន្ន និងធ្វេីការផាកពិន័យទៅតាមច្បាប់កំណត់ ចំពោះយានយន្ត ទោចក្រយានយន្ត និងត្រីចក្រយានយន្តទាំងឡាយណាដែលធ្វេីចរាចរណ៍ដោយគ្មានស្លាកលេខ ឬពាក់ស្លាកលេខមិនប្រក្រតី ចាប់ពីថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩នេះតទៅ ។

ហ្វេសប៊ុកផេករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា នេះ ថា សមត្ថកិច្ចសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋនឹងចូលរួមសហការគោរពច្បាប់ ដោយយកយានយន្តទៅធ្វេផ្លាកលេខ ដេីម្បីកុំអោយខាតពេលវេលា និង ជៀសផុតពីការផាកពិន័យ ៕ ចេស្តា


ចែករំលែក៖