ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តកណ្តាល ឃាត់ខ្លួនជនសង្សយ័ម្នាក់ បញ្ជូនទៅតុលាការសម្រេចឃុំខ្លួន បណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល៖ កម្លាំងអាវុធហត្ថខេត្តកណ្តាលបានបញ្ជូនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនទៅតុលាការ
នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ តុលាការសម្រេចឃុំខ្លួន ដាក់ពន្ធនាគារបណ្យោះអាសន្ន ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកល្វាឯម បានបង្ក្រាបករណីគ្រឿងញៀននៅចំណុចភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តា។

ជនសង្ស័យឈ្មោះ ហេង ប្រុស ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
វត្ថុតាងចាប់យករួមមានថ្នាំញៀន(ម៉ាទឹកកក) ចំនួន០៤កញ្ចប់ និងម៉ូតូចំនួន ០១គ្រឿង។

បច្ចុប្បន្នជនសង្សយ័ត្រូវបានតុលាការខេត្តកណ្តាលសម្រេចខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នហើយ៕ ឆ ដា


ចែករំលែក៖