ខេត្តព្រះសីហនុ ៖ ថ្ងៃទី12 ខែតុលា ឆ្នាំ2019 វេលា ម៉ោង08និង10នាទីព្រឹក មានករណីជនជាតិចិន ០១នាក់ស្លាប់ នៅមន្ទីរពេទ្យបង្អែកខេត្ត(ពេទ្យចំការចេក) ស្ថិតក្នុងភូមិ04 សង្កាត់04 ក្រុង-ខេត្តព្រះសីហនុ ។
ជនរងគ្រោះឈ្មោះ YANG ZHENYU ភេទប្រុស កើតថ្ងៃទី 03.05.1995 (អាយុ 24ឆ្នាំ) សញ្ជាតិចិនមុរបរ បុគ្គលិកកាស៊ីណូ ទីងស៊ឹងកាន់លិខិតឆ្លងដែនលេខ E97504360 មានសុពលភាពដល់ថ្ងៃទី08-03-2027 និងមានទិដ្ឋាការលេខ EI 01920754 មានសុពលភាពដល់ថ្ងៃទី 22.04.2020 ។
តាមការពិនិត្យរបស់មន្រ្តីជំនាញ ការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្ត និងគ្រូពេទ្យជំនាញ បានអោយដឹងថាជនរងគ្រោះស្លាប់ដោយសារ គាំងបេះដូង ។
បច្ចុប្បន្នសាកសពជនបរទេសខាងលើ ត្រូវបានប្រគល់សិទ្ធិដឹកជញ្ជូន ទៅអោយក្រុមហ៊ុន YIM FUNERAL SERVICE ដឹកយកទៅរក្សាទុកបណ្តោះអាសន្ននៅភ្នំពេញ (វត្តស្ទឹងមានជ័យ) ដើម្បីបន្តនីតិវិធីជូនក្រុមគ្រួសារសព៕ ឆ្លាម សមុទ្រ