ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកចំណីសត្វគេចរថយន្តដឹកដីបុកឡើងទ្រូងផ្លូវនឹងបង្គោលដួលមួយដើមបាក់រាបដល់ដី

ចែករំលែក៖

ភ្នំពេញ៖ រថយន្តហ៊ីយ៉ាន់ដាយដឹកចំណីសត្វគេចរថយន្តដឹកដីឡើងបុកឡើងទ្រូងផ្លូវ និងបុកបង្គោលដួលមួយដើមរាបដល់ដី​។​

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១០និង៤០នាទីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩  ស្ថិតតាមបណ្តោយមហាវិថីឈ្នះឈ្នះ ខាងកើតវត្តអង្គក្រពើ ក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពត 3A-0400 បើកដោយឈ្មោះ ម៉ៅ បួយ មុខរបរបើកថយន្តដឹកចំណីសត្វ ស្នាក់នៅភូមិស្អាង ឃុំកណ្តាល ស្រុកស្អាង ខេត្តកណ្ដាល។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តបានបើកតាមបណ្តោយមហាវិថីឈ្នះឈ្នះក្នុង ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកដីមួយគ្រឿង មិនចាំម៉ាកបើកស្របទិសគ្នាពីក្រោយ ហើយវ៉ាស្តាំក្នុងល្បឿនលឿន បណ្តាលឲ្យប៉ះកញ្ចក់រថយន្តដឹកចំណីសត្វពីខាងស្តាំ ហើយរថយន្តដឹកចំណីសត្វ ក៏បានគេចជ្រុលឡើងខឿនទ្រូវផ្លូវបុកបង្គោលភ្លើង បណ្តាលដួលរាបដល់ដីមួយដើម ។

ប្រភពបន្តថា​រថយន្តនេះធ្វើដំណើរចេញពីខេត្តតាកែវ ដើម្បីទៅដឹកចំណីសត្វនៅព្រែកព្នៅ តែមិនទាន់ដល់កន្លែងដឹកចំណីសត្វផងក៏ជួបគ្រោះថ្នាក់បែបនេះតែម្តង ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកស្ទូចយករថយន្ត និងអ្នកនាំបើករថយន្តទៅការិយាល័យចរាចផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ


ចែករំលែក៖