នៅពេលនេះអាមេរិក ជាប្រទេសដែលត្រូវបង់ប្រាក់ច្រើនបំផុតនោះ បានជំពាក់អង្គការសហប្រជាជាតិ វាល់លានដុល្លារ មិនព្រមទូទាត់ឲ្យ ធ្វើឲ្យអង្គការកំពូលមួយនេះប្រឈមនឹងផលលំបាក។ ប្រាក់ដែលអាមេរិកជំពាក់មាន ៦៧៤លានដុល្លារ នៅក្នុងឆ្នាំ២០១៩ និងឆ្នាំមុនៗ មាន៣៨១លានដុល្លារ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានថា អង្គការកំពូលរបស់ពិភពលោក នឹងត្រូវប្រឈមកង្វះថវិការ មិនធ្លាប់មានក្នុងរយៈពេល១០ឆ្នាំកន្លងមក ។
ប្រាក់ដែលអង្គការសហប្រជាជាតិ ទទួលបានគឺ បានមកពីការចចូលរួមបង់ថវិកាពីបណ្តាប្រទេសជាសមាជិក ។ តាមច្បាប់រដ្ឋធម្មនុញ្ញរបស់អង្គការសហប្រជាជាតិមាត្រាទី៧ដែលបានបង្កើតឡើងកាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ១៩៤៥ បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសជាសមាជិក ទាំង១៩៣ប្រទេស មានកតព្វកិច្ច បង់ប្រាក់ដល់ អង្គការសហប្រជាជាតិ ហើយការបង់ប្រាក់នោះអាស្រ័យទៅលើប្រទេស និមួយៗ។
មូលនិធិសម្រាប់ដំណើរការអង្គការសហប្រជាជាតិ ដំណាក់កាលឆ្នាំ២០១៩-២០២១ មានប្រាក់ចំណាយសរុប ជិត១៤ ពាន់លានដុល្លារ ក្នុងនោះ មានសកម្មភាពរួម ជិត ៥,៩ពាន់លានដុល្លារ ។ មូលនិធីសម្រាប់សកម្មភាព ចំនួន១៤ សម្រាប់រក្សាសន្តិភាព លើពិភពលោកមានជាង៦,៥ ពាន់លានដុល្លារ។
ចាប់តាំងពីឆ្នាំ២០០០ មក ប្រាក់ដែលបណ្តាប្រទេសត្រូវ បង់បានកំណត់មាន ២២ភាគរយៈសម្រាប់ប្រទេសនិមួយៗ ក្នុងនោះ អាមេរិក បង់ប្រាក់ច្រើនជាងគេ គឺ ៦៧៤ លានដុល្លារ ។ លំដាប់ទី២គឺចិន មាន ៣៣៤លានដុល្លារ ជប៉ុន មាន២៣៨លានដុល្លារ អាល្លឺម៉ង ១៦៩លានដុល្លារ អង់គ្លេស ១២៧លានដុល្លារ …។ ចំណែកប្រទេស ក្រីក្រ គឺបង់ទាប់បំផុត ដោយមិនមានការបង្ខំឡើយ៕