ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី កែវបូរី វង្សពិសេន និងក្រុមការងារអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយយោធិន និងជនពិការចាស់ជរា២១៨នាក់ក្នុងភូមិទទារសង្កាត់ចេកក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកស្រី កែវបូរី វង្សពិសេន អមដំណើរដោយលោកស្រី ទៀង ថៃ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយយោធិន និងជនពិការចាស់ជរាកាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ក្នុងភូមិទទារ សង្កាត់ចេក ក្រុងស្វាយរៀង ។

ក្នុងឪកាសនោះ ក៏មានការអញ្ជើញចូលរួមពីលោកស្រី តុប សារ៉ន អនុប្រធានយេនឌ័រ នៃក្រសួងការពារជាតិ លោកស្រី សុខ ម៉ាយ៉េត លោកស្រី វ៉ាន លុយ លោកស្រីអភិបាលរង ក្រុងស្វាយរៀង យោធិន ជនពិការ ចាស់ជរា ប្រមាណ២១៨នាក់ ។

លោកស្រី ទៀង ថៃ បានធ្វើការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចគតិព្រិទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែនឹករលឹកគិតគូរលើជីវភាព និងសុខទុក្ខរបស់បងប្អូនពូមីងយោធិនជនពិការ និងជនចាស់ជរាកដូចជាប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ ។

លោកស្រីបន្តថា សម្តេចតេជោ ហ៊ុន សែន ដែល​បច្ចុប្បន្ន​បាន​កំពុង​យកចិត្តទុកដាក់​ជាប្រចាំ​ទាំង​បងប្អូន​យុទ្ធជន​យោធិន​ពិការ​ និង​អតីតយុទ្ធជន​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​ដោយ​មិនមានការរើសអើងគោលនយោបាលនោះឡើយហើយ សុខទុក្ខ​បងប្អូន​យោធិន​ពិការ​ទោះជា​រស់ក្នុងសភាពណាក៏រាជរដ្ឋាភិបាលនៅតែតាម​មើលថែ​ជានិច្ច និង​សុំ​ឲ្យ​បងប្អូន​គាំទ្រ​ជា​បន្តទៅទៀត​ដើម្បី​លើកស្ទួយ​រាជរដ្ឋាភិបាល​ បច្ចុប្បន្ន​ឲ្យ​មានតម្លៃ​លើ​គោលនយោបាយ​ឈ្នះ​ឈ្នះ​ដែល​រាជរដ្ឋាភិបាល​បានដាក់​ឲ្យ​គឺ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ ។

លោកស្រីបន្តថា សមិទ្ធផល ​ និង​ការខិតខំ ​ប្រឹងប្រែង​របស់ថ្នាក់នាំ​គណបក្សប្រជាជន​កម្ពុជា ដែល​បានតស៊ូប្រឹង​ប្រែង​ធ្វើពលីកម្ម​គ្រប់​បែប​យ៉ាង​ក្នុង​ការ​រំដោះប្រទេសជាតិ​ និ​ងប្រជាជន​ចេញ​ពី​របប​ប្រល័យ​ពូជសាសន៍​ ប៉ុលពត នាំមកនូវសន្តិភាព និងធ្វើការ​អភិវឌ្ឍ​ប្រទេសជាតិ​ពី​គំនរ​ផេះផង់​ ពី​ចំណុច​សូន្យ​រហូតដល់មានអ្វីៗដូចសព្វថ្ងៃ ។ ​

នាក្នុងឪកាសនោះដែរលោកស្រីកែវបូរី វង្សពិសេនក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជារកសិករដែលប្រកបមុខរបរកសិកម្មត្រូវមានការប្រុងប្រយត្ន័ខ្ពស់ព្រោះពេលមានភ្លៀងខ្យល់ និងរន្ទះសូមរត់ទៅរកជ្រកទីទួលកន្លែងមានសុវត្ថិភាព និងត្រូវបិទទូរទស្សន៍ ទូរសព្ទ័ ព្រោះវាងាយស្រួលអាចស្រូបយករន្ទះកើតជាយថហេតុផ្សេងៗ និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងត្រូវចេះថែរក្សាសុខភាពថែរក្សាអនាម័យក្នុងការរស់នៅដូចជា រស់នៅស្អាត ហូបស្អាតផងដែរ ។

លោកស្រីក៏បានអំពាវនាវដល់អាជ្ញាធរ ប្រជាពលរដ្ឋ​ទាំងអស់គ្នា ត្រូវ​រួមគ្នា​ហូប​អំបុក​ទាំងអស់គ្នា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ និង​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក អក​អំបុក និង​សំពះ​ព្រះ​ខែ ដែល​ឈាន​មកដល់​នាពេលខាងមុខ​នេះ ៕ យឹម សុថាន


ចែករំលែក៖