ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថស្រុកតាំងគោកអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនមនុស្ស២នាក់ ពីបទផ្ដល់ជំនួយដល់ចារីជាអាទិ៍ និងការលើកលែង

ចែករំលែក៖

ខេត្តកំពង់ធំ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកតាំងគោកចំនួន០៥នាក់ រថយន្ត០២គ្រឿង ដឹកនាំដោយលោក វរសេនីយ៍ត្រី គៀន គឿន មេបញ្ជាការ បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនចំនួនពីរដីកា ហើយអនុវត្តន៍បានពិរុទ្ធជនចំនួន០២នាក់ ។

ហេតុការណ៍នេះបានធ្វើព្រឹក ថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិសាលាឃុំ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។

ក្នុងដីកាបង្គាប់ ១=ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ២០៤/២០១៩ ចុះថ្ងៃទី១៣ កញ្ញា ២០១៩ របស់ចៅក្រមឈ្មោះ យុត ពន្លឺ នៃសាលាដំបូងខេត្តកំពង់ធំ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ឆាយ តៃលី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិថ្មី ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ពីបទ ផ្ដល់ជំនួយដល់ចារីជាអាទិ៍ និងការលើកលែង ។ ២= នៅម៉ោង ០៩ៈ៥៥នាទី ថ្ងៃខែឆ្នាំដដែល នៅចំណុចភូមិហាន់ទ្វារ ឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ បានចុះអនុវត្តដីកាចាប់ខ្លួនលេខ ១៨៥/២០១៩ ចុះថ្ងៃទី០២ កញ្ញា ២០១៩ របស់ចៅក្រមឈ្មោះ ហេង សុខជា នៃសាលាដំបូងខេត្តកំពង់ធំ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ញ៉ែម ណា ភេទស្រី អាយុ ៣៩ឆ្នាំ រស់នៅភូមិហាន់ទ្វារ ឃុំជ្រលង ស្រុកតាំងគោក ខេត្តកំពង់ធំ ពីបទលួច ។

បច្ចុប្បន្នពិរុទ្ធជនទាំងពីរនាក់បញ្ជូនទៅកងរាជអាវុធហត្ថខេត្តកំពង់ធំសួរនាំ ដើម្បីអនុវត្តនីតិវិធីបន្ត ៕ប៊ុនរិទ្ធី


ចែករំលែក៖