ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរត់គេចខ្លួន ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនឹងម៉ូតូ

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកនឹងម៉ូតូក្នុងទិសដៅផ្ទុយគ្នា នៅលើកំណាត់ផ្លូវជាតិលេខ៧១ បណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ ២០១៩ ស្ថិតនៅក្នុងភូមិ ត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្វបានឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ ម៉េត ឃួន ភេទប្រុស អាយុ រស់នៅភូមិ បឹង ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ (ស្លាប់) មិនពាក់មួកសុវត្ថិភាព បានបើក បរម៉ូតូម៉ាក វេវ ពណ៍ក្រហម ពាក់ស្លាកលេខ កំពងចាម 1J 5252 ។ ជនរងគ្រោះទី២ មិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួន បានបន្សល់ទុក ម៉ូតូ វេវ ពណ៍ខ្មៅ គ្មានផ្លាក់លេខ នៅកន្លែងកើងហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចបានវាស់វែងធ្វើកំណត់ហេតុ និងប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងបានប្រមូលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំរកដំណោះគ្នាជាក្រោយ ៕ ប៊ុនរិទ្ធី


ចែករំលែក៖