ព័ត៌មានទាន់ហេតុការណ៍៖

ចិនមានយន្តហោះគ្មានមនុស្សបើកទំនើបៗ ទទួលបានការចាប់អារម្មណ៍ពីប្រទេសជិតខាង​

ចែករំលែក៖

បច្ចេកវិទ្យា​សព្វាវុធ របស់ចិន កាន់តែរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែការខិតខំអភិវឌ្ឍន៍របស់រដ្ឋាភិបាលចិន ដើម្បីធ្វើឲ្យមានតុល្យភាពយោធាជាមួយអាមេរិក​ ។ ​ អាវុធរបស់ចិន ក៏ទទួលបានអតិថិជនជាច្រើន ទិញយកទៅប្រើប្រាស់ ដោយមានតម្លៃថោក តែប្រសិទ្ធភាពខ្ពស់ ក្នុងនោះ មានយន្តហោះវាយលុកគ្មានមនុស្សបើក ។

អ្នកឯកទេសយោធា​ជនជាតិរុស្ស៊ី​លោក​ Xergey Linnhik ​បានវិភាគ ពីយន្តហោះគ្មានមនុស្សបើក វាយលុករបស់ចិន កាន់តែមានប្រសិទ្ធិភាពខ្ពស់ នឹងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាប្រទេសនៅក្នុងតំបន់​ ។

នៅដើមឆ្នាំ​២០១៨ ចិនបានលក់យន្តហោះគ្មានមនុស្សបើក ទៅក្រៅប្រទេស រហូតដល់​៣០គ្រឿង ប្រភេទ​ CH-4B ​មានតម្លៃសរុប​៧០០លានដុល្លារ​ ។ យន្តហោះដែលលក់ទៅក្រៅប្រទេសនោះ បានបើកការវាយប្រហារ ជាង​១ពាន់លើក ​ទាំងហ្វឹកហាត់ និងធ្វើសង្គ្រាមវាយប្រហារពិត​ ។ យន្តហោះគ្មានមនុស្សបើកនោះ អាចហោះហើរបាន​១០ ម៉ោង​ ហើយវាយប្រហារ​ដោយមីស៊ីល ទៅលើគោលដៅ យ៉ាងមានប្រសិទ្ធិភាព​ ។ កម្រិតនៃការវាយប្រហារចំគោលដៅ មានរហូតដល់ទៅ ៩៥ភាគរយ ។

យន្តហោះគ្មានមនុស្សបើកខាងលើ របស់ចិន មានសមត្ថភាព ប្រហាក់ប្រហែល និង UAV MQ-1 Predator របស់អាមេរិក ។ នៅពេលនេះ មានប្រទេសជាច្រើន ចាប់អារម្មណ៍ ចង់ទិញយន្តហោះគ្មានមនុស្សបើក របស់ចិនខាងលើ​ ដោយមានតម្លៃថោក និងមានប្រសិទ្ធិភាពខ្ពស់​ ។

យន្តហោះគ្មានមនុស្សបើក​ខាងលើរបស់ចិន មានសមត្ថភាព ទាំងស៊ើបអង្គេត ទៅលើទីតាំងសត្រូវ ហើយអាចវាយប្រហារកម្ទេចទីតាំង ទាំងនោះបានយ៉ាងល្អបំផុត​ ។

នៅពេលនេះរដ្ឋាភិបាលទីក្រុងប៉េកាំង​បានជំរុញឲ្យក្រុមអ្នកជំនាញខិតខំអភិវឌ្ឍន៍យន្តហោះគ្មានមនុស្សបើក កាន់តែទំនើប ដើម្បីបំពេញតម្រូវការធ្វើសង្គ្រាម​ ក្នុងសម័យបច្ចេកវិទ្យាទំនើប ៕


ចែករំលែក៖