ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បេីកក្បាលរថយន្តកុងតឺន័របុករះចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត​កុងតឺន័រ​មួយគ្រឿង​បេីក​បរ​ដោយ​បុរស​ម្នាក់​ ក្នុង​ល្បឿន​លឿន​តាម​បណ្ដោយ​ផ្លូវ​វេងស្រេង​ ហេីយ​ក៏​​រេចង្កូត​ទៅ​បុក​រះ ចូលផ្ទះប្រជាពលរដ្ឋ​បណ្តាល​អោយ​រងការ​ខូចខាត​យ៉ាង​ដំណំ  តែពុំមាន​អ្នករង​របួស​ឡើយ ក្នុង​ហេតុការណ៍​ខាង​លេី​នេះ ។

ហេតុការណ៍​នេះ​បានកើតឡើង​កាល​ពី​វេលា​ម៉ោង ០១:០០នាទី​ រំលង​អធ្រាត្រ​ឈានចូលថ្ងៃទី ១៦ ខែ​តុលា​ នៅ​តាមបណ្តោយផ្លូវ​វេងស្រេង ស្ថិតនៅ​ភូមិ​ដំណាក់​ធំ​3​ សង្កាត់​ស្ទឹង​មានជ័យ​3​ ខណ្ឌមានជ័យ​។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា ​  មុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់បេីកក្បាល​រថយន្ត​កុងទីន័រ​មួយគ្រឿង​ ម៉ាក​FUSO  ពណ៌​ស​ ពាក់ស្លាកលេខ​ តាកែវ​3A-0932​ ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនខណះមកដល់ចំណុចកេីតហេតុខាងលេី​ ​រថយន្ត​បង្ក​បាន​រ៉េ​ចង្កូត​ទៅ​បុក​នឹង​រទេះ​លក់​គោ​ដុត​មួយគ្រឿង​ បណ្តាល​​អោយ​ខូចខាតខ្ទេច​ទាំង​ស្រុង​កៀប​ជាប់​ក្រោម​រថយន្ត​ហើយ​រថយន្ត​​មិន​ទាន់​អស់​ល្បឿន​ក៏​ជ្រុល​បុក​ នឹង​ស្លាក​ប៉ា​ណូ​ផ្ទះ​លក់​ថ្នាំ​ពេទ្យ​បណ្តាល​អោយ​បាក់​រាប​ដល់​ដី​ នឹង​បន្ត​​ជ្រុល​ទៅ​បុក​ធ្លុះរបងផ្ទះលក់ថ្នាំពេទ្យធ្លាយ​ដល់​ក្នុង​បណ្តា​ល​ ខូចខាត​ទ្វារ​របង​ផ្ទះ​ នឹង​បែក​ទូរ​កញ្ចក់​ដាក់​ថ្នាំ​ពេទ្យ​ រាយប៉ាយ​ពេញ​ផ្ទះ​ ហើយ​កន្ទុយ​រថយន្ត​បង្ក​នោះ​ក៏​ ​តខ្ទាត​ទៅ​បុក​នឹង​ជញ្ជាំង​ផ្ទះ​ លក់​ឥវ៉ាន់​យីហោ​2500​ បន្ថែម​ទៀត​បណ្តាល​អោយ​ ខូចខាត​ជញ្ជាំងផ្ទះ​ នឹង​របស់របរ​ជា​ច្រើន​នៅក្នុង​ហាងបន្ថែមទៀត។ តែនៅ​ក្នុង​ហេតុការណ៍​នេះមិន​បាន​បង្ក​អោយ​នរណាម្នាក់​រងរបួស​ឡើយ​ ។

ក្រោយ​កេីត​ហេតុ​  រថយន្ត​បង្ក​ រួម​ទាំង​អ្នក​បេីកបរ​ ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ ប្រគល់ទៅអោយ​ខាង​ជំនាញ​ចរាចរណ៍​ក្រុង​ នាំយក​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ​បណ្តោះអាសន្ន​ រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេលក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖