ភ្នំពេញ៖ រថយន្តដឹកឥដ្ឋមួយគ្រឿង អ្នកបើកបរ អះអាងថា ចុះពីលើស្តានដាច់ហ្វ្រាំង ក៏ជ្រុលទៅបុករថយន្តដឹកធូបមួយគ្រឿង បណ្តាលឲ្យក្រឡាប់ទាំង២គ្រឿង បង្កឲ្យមនុស្សចំនួន៤នាក់បានរងរបួស ហើយ រថយន្តដឹកឥដ្ឋ ក៏បានក្រឡាប់សង្កត់ទៅលើម៉ូតូគ្រឿង និងបោកត្រូវរថយន្តមួយគ្រឿងទៀត ។
ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១ និង១០នាទីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០១៩ នៅចំណុចរង្វង់មូល គល់ស្ពានព្រែកព្នៅខាងលិច ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។
រថយន្ត ដឹកឥដ្ឋដែលបង្កម៉ាក ហ៊ីន យ៉ាន់ដាយ ពណ៌សពាកស្លាកលេខ កណ្តាល ៣A.០៤០៨ បើកបរ ដោយឈ្មោះហៃ សុវណ្ណ ភេទប្រុស អាយុ៣០ឆ្នាំ មានលំនៅភូមិស្តូក ឃុំដឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ចំណែក រថយន្តដឹកធូបម៉ាហ៊ីយ៉ាន់ដាយ ពណ៌ ពាកស្លាកលេខភ្នំពេញ ២F.៦៩៨០ បើកបរ ដោយឈ្មោះតិ សុផុន អាយុ ៣០ឆ្នាំ មានលំនៅភូមិ ក្របីស ឃុំត្នោតស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្ត ដឹកឥដ្ឋ មានមនុសុ្សជិះ៤នាក់ បានធ្វើដំណើរចុះពីលើស្ពានព្រែកព្នៅ ។ ពេលចុះពីលើស្ពាន ជិតដល់រង្វង់មូលស្រាប់តែ ក៏ជ្រុលទៅបុកពីរថយន្ត ដឹកធូបពីក្រោយពេញទំហឹង ក៏បណ្តាលឲ្យទាំង២ក្រឡាប់ដេកស្តូកនៅលើទ្រូងបណ្តាលឲ្យមនុស្សជិះរថយន្តដឹកឥដ្ឋរបួស ៤នាក់ ក្នុងនោះមានស្រី៣នាក់ និងបុរសម្នាក់ ដោយសារតែឥដ្ឋបោកត្រូវ ។
តាមសាក្សីឲ្យដឹងទៀតថា នៅពេលគ្រោះថ្នាក់គេឃើញ រថយន្ត ដឹកឥដ្ឋក្រឡាប់អូសឡើងចិញ្ចើមផ្លូវសង្កត់ពីលើ ម៉ូតូម៉ាកវ៉េវមួយគ្រឿង និងបោកត្រូវធុងទឹកកក និងរថយន្តម៉ាកតាកូម៉ាមួយគ្រឿងដែលឈប់ចតមុខផ្ទះ ។
ទាក់ទិនការកើតមានគ្រោះថ្នាក់អ្នកបើកបរ បានឲ្យនគរបាលដឹងថា ដោយសារតែរថយន្តចុះពីលើស្ពានដាច់ហ្វ្រាំងក៏ជ្រុលទៅបុករថយន្តដែលនៅពីមុខ ទាញចង្កូត ក្រឡាប់តែម្តង ៕ ធឿនព្រែកជ័យ