ព័ត៌មានទាន់ហេតុការណ៍៖

ពេទ្យសត្វបន្ទាយមានជ័យ ចុះទិញសត្វជ្រូក២៩ក្បាលសង្ស័យមានផ្ទុក ជំងឺប៉េស្តជ្រូកអាហ្វ្រិក ដុតកម្ទេចចោល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ សត្វជ្រូកប្រមាណ២៩ក្បាល របស់អ្នកភូមិឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ សង្ស័យមានផ្ទុកជំងឺឆ្លងប៉េសជ្រូកអាហ្វ្រិក ត្រូវបានមន្រ្តីពេទ្យសត្វ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែតុលា ចុះទៅត្រួតពិនិត្យ និងបានទិញជ្រូកទាំងនោះ ដុតបំផ្លាញចោលទប់ស្កាត់កុំឲ្យរាលដាលទៅតំបន់ផ្សេងទៀត។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុពេទ្យ នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ ប្រាប់ឲ្យដឹងថា ពាក់ព័ន្ធបញ្ហាជ្រូកខាងលើវាគ្រាន់ស្ថិតក្នុងការសង្ស័យដោយមិនទាន់ហ៊ានអះអាងថាជាជំងឺប៉េសជ្រូកនោះទេ។ប៉ុន្តែវាជាប្រភេទវិរុសជំងឺឆ្លង។បច្ចុប្បន្នមន្រ្តីជំនាញកំពុងតែយកចិត្តទុកដាក់និងតាមដានដើម្បីដាក់ចេញនូវវិធានការទប់ស្កាត់ និងបានយកសំណាសដើម្បីទៅធ្វើតេស្ថពិសោធន៍នៅនាយកដ្ឋានជំនាញ។

សូមបញ្ជាក់ថាជំងឺប៉េសជ្រូកអាហ្វ្រិកត្រូវបានមន្រ្តីជំនាញពេទ្យសត្វអះអាងថា មិនឆ្លងមកមនុស្សនោះទេ ជំងឺនេះគ្រាន់តែបង្កការខាតបង់ថវិកាដល់កសិករអ្នកចិញ្ចឹមជ្រូកបើសិនមេរោគជំងឺនោះបានរាលដាលឆ្លងទៅដល់កសិដ្ឋានចិញ្ចឹមជ្រូកបណ្តាលជ្រូកងាប់យ៉ាងឆាប់រហ័ស។ជំងឺនេះបានស្ងប់ស្ងាត់ទៅវិញហើយនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលចុងក្រោយនេះ ក្រោយពីរងការផ្ទុះរាលនៅតាមបណ្តា ខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជាហើយនោះ៕ សំ វិច្ឆិកា


ចែករំលែក៖