ព័ត៌មានទាន់ហេតុការណ៍៖

ស្រីស្អាតម្នាក់ ត្រូវជនឆ្លៀតឱកាសបន្លំលួចកាបូបលុយ ខណៈថយរថយន្តបុកម៉ូតូរ៉ឺម៉ក់

ចែករំលែក៖

ភ្នំពេញ ៖ នារីស្រស់ស្អាតម្នាក់ ត្រូវជនឆ្លៀតឱកាសបន្លំលួចយកកាបូបលុយនៅក្នុងរថយន្តរបស់គាត់បានសម្រេចហើយគេចខ្លួនបាត់ដោយសុវត្ថិភាព ខណៈដែលគាត់បានបើករថយន្តថយក្រោយមិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូរ៉ឺម៉ក់មួយគ្រឿង បណ្ដាលឲ្យរងការខូចខាត ភ្លាមនោះនៅពេលដែលឈប់​រថយន្ត​ចេញ​ទៅ​ដោះ​ស្រាយ​សងថ្លៃ​ខូចខាត​ទៅ​ឲ្យ​ភាគី​ខាង​ម៉ូតូ​រ៉ឺម៉ក់ ​។

​ ហេតុការណ៍ខាងលើនេះ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់​ ថ្ងៃ​ទី​១៦ ​ខែតុលា ឆ្នាំ២០១៩ ស្ថិត​នៅចំណុច​មុខ​ផ្សារ​សំណង់​១២ ផ្លូវលេខ១៨២ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ​។

ស្ត្រី​រូបនេះមិនបានបញ្ជាក់ពីអត្តសញ្ញាណនោះទេ ជិះ​រថយន្ដ​មួយ​គ្រឿង​ម៉ាក Mazada2 ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​2AW-1171 បាន​ប្រាប់សមត្ថកិច្ច​​ថា នៅមុនពេល​កើតហេតុ គឺ​គាត់​ទើបនឹង​ចេញពី​ញុំា​អាហារ​ជាមួយ​មិត្ត​ភក្ដិ​នៅ​ហាង​មួយ​កន្លែង​ មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម​ ។ លុះដែលគាត់​ចេញ​មក​វិញ ​ក៏​បើករថយន្ត​ទៅ​ទិញ​ទា​ខ្វៃ​នៅ​មុខ​ក្លោ​ង​ទ្វារ​ផ្សារ​សំណង់​12 ​ដើម្បី​យក​ទៅ​ញុំ​ា​នៅផ្ទះ ។ ​ពេល​មក​ដល់​តូប​លក់ទាខ្វៃត្រូវគេបិទ រួចក៏​​បត់​ត្រលប់​ក្រោយ​វិញ​ ដោយបានបើករ៉ឺយែរថយន្ត​ថយក្រោយ​បន្តិច​ ក៏​ស្រាប់តែ​ជ្រុល​ទៅ​ប៉ះ​នឹង​ម៉ូតូ​រ៉ឺម៉ក់​មួយ​គ្រឿង​ចត​ស្ងៀម រងការ​ខូចខាត​តិចតួច ។

ចំណែក​រថយន្ត​ក្រ​ពិត​មួយ​កំណាត់​ក្រោយ តែ​មិន​មាន​អ្នក​រង​របួស​ឡើយ ភ្លាម​ៗ​បន្ទាប់​ពី​បង្កហេតុ​គាត់​ក៏​បាន​ចុច​កញ្ចក់​រថយន្តនឹង​ចុះ​មក​សួរនាំ ​ព្រមទាំង​ទទួលខុសត្រូវ​ពី​កំហុសឆ្គង​ ហើយ​សងការ​ខូចខាត​ទៅ​ខាង​ភាគី​ម៉ូតូ​រ៉ឺម៉ក់​ តែ​ខណៈ​ពេល​ពេល​កំពុង​ច​រចា​គ្នា ក៏​មាន​ប្រជាពលរដ្ឋនិងបក្សពួក​ក្រុម​ម៉ូតូ​រ៉ឺម៉ក់​​ផ្សេង​ទៀត​​មក​ជួយ​និយាយ​ច​រចា ធ្វើ​ដូច​ជា​ជួយ​យកអាសារ​រូប​គាត់​ខ្លាំងណាស់ ។ ពេល​កំពុង​ចរចា​គ្នា​ ដំបូង​ខាង​រងគ្រោះ​ទារ​សំណង​ចំនួន​80​ដុល្លារ តែ​ច​ចារ​គ្នា​ត្រូវ​មក​ត្រឹមតែ​50​ដុល្លារ នាង​ក៏​ព្រម​សង នឹង​បាន​ដើរទៅ​បើកទ្វារ​រថយន្ត​យក​លុយ​សង ។

បន្ទាប់មកក៏បានទ្វាររថយន្តដើម្បីយក​កាបូប​លុយ​គាត់ ស្រាប់តែបាត់ទើបដឹងថា​ត្រូវ​បាន​ជន​ឆ្លៀតឱកាស បាន​បើកទ្វារ​រថយន្ត​គាត់​លួច​យក​ទៅ​បាត់ ដោយ​ក្នុង​ការ​បូ​ប​នោះ​មាន ប្រាក់​ចំនួន​200​ដុល្លារ លុយ​ខ្មែរ​មួយ​ចំនួន ទូរស័ព្ទ​ម៉ាក​i phone 7 មួយ​គ្រឿង ចិញ្ចៀន​​មាសទម្ងន់៥​ជី និង​កាត​ធនាគារ​មួយ​សន្លឹក ។ ភ្លាមនោះ រូបគាត់ក្រឡេក​មក​មើល​អ្នក​ដែល​មក​ជួយ​នាង ​និង​ក្រុម​ម៉ូតូរ៉ឺម៉ក់​នោះ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​អស់​ទៅ ទើប​ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​កើតហេតុ ស្ត្រី​រង​គ្រោះ​មិន​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល ​រួចក៏​​បើករថយន្ត​ត្រលប់​ទៅ​ផ្ទះ​វិញ​បាត់​ទៅ ៕ស រស្មី


ចែករំលែក៖