ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​ខេត្តព្រះសីហនុ​ឃាត់ខ្លួនប្រុស ស្រី​​១៦នាក់​ពាក់ព័ន្ធករណីលួច ចែកចាយ និងប្រើប្រាស់ថ្នាំញៀន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១៥និង៣០នាទី​ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ កម្លាំង មន្ទីរជំនាញយុត្តិធម៌ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង បានចុះបង្រ្កាបករណីលួច និងចែកចាយ ប្រើប្រាស់សារធាតុញៀន នៅចំណុចភូមិ០៤ សង្កាត់០៤ ក្រុង ព្រះសីហនុ (ម្តុំអតីតសណ្ឋាគារ O C) ។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន១៦នាក់ (ស្រី០៣នាក់)៖ 1 ឈ្មោះ ប៊ុយ ស៊ីតាំ ភេទស្រី អាយុ52ឆ្នាំ ជនជាតិវៀតណាម មុខរបរទិញអេតចាយ

មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ 2ឈ្មោះ ញាន សូត្រ ភេទប្រុស អាយុ36ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកងបី មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ 3 ឈ្មោះ ឌុក ចិត្រា ភេទប្រុស អាយុ31ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ 4 ឈ្មោះ សាំ សៅ (ហៅអាត្រេន) ភេទប្រុស អាយុ13ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ 5 ឈ្មោះ រិត វាសនា (ហៅស្នា) ភេទប្រុស អាយុ30ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ 6 ឈ្មោះ ខាន់ បូរ៉ា (ហៅរ៉ា) ភេទប្រុស អាយុ34ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិ4 សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ 7 ឈ្មោះ អុី ម៉ាប់ (ហៅអាម៉ាប់) ភេទប្រុស អាយុ30ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ 8 ឈ្មោះ សុក សំបូរ (ហៅអាជាង) ភេទប្រុស អាយុ32ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ 9 ឈ្មោះ កែវ សាយ (ហៅអាមៃឃើ) ភេទប្រុស អាយុ36ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ 10 ឈ្មោះ សុវណ្ណ ពេជ្រ (ហៅអាវណ្ណ) ភេទប្រុស អាយុ36ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ 11ឈ្មោះ ផុល គឹមសាន្ត (ហៅអាសាន) ភេទប្រុស អាយុ16 ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ 12 ឈ្មោះ ចាន់ ស្រីភណ្ឌ (ហៅស្រីទ្រីត) ភេទស្រី អាយុ22ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ លាងចាន មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ 13 ឈ្មោះ អ៊ួន ជាតា (ហៅអាតា) ភេទប្រុស អាយុ34ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកងបី មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ 14 ឈ្មោះ អេង ប៉ៃណៃ (ហៅអាណៃ) ភេទប្រុស អាយុ16ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ 15 ឈ្មោះ កែវ ស្រីយ៉ា (ហៅយ៉ា) ភេទស្រី អាយុ41ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ 16 ឈ្មោះ ស សី (ហៅអាសី) ភេទប្រុស អាយុ35ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិ៤ សង្កាត់4 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ជាមួយគ្នានេះ សមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន៖ ម្សៅសថ្លា០១កញ្ចប់តូច, ម៉ូតូចំនួន១១គ្រឿង, រ៉ឺម៉ក់កង់បីចំនួន០២គ្រឿង, ដាវសាំម៉ូរៃចំនួន០៤ដើម, ដែកជន្ទាសឡានចំនួន០២ដើម, ដង្កាប់កាត់ដែកចំនួន០១, ញរញួរចំនួន០១, បំណែកគ្រឿងម៉ូតូមួយចំនួន, សម្ភា:សម្រាប់ជក់គ្រឿងញៀនមួយចំនួន, សម្ភារសម្រាប់ដោះម៉ូតូ(សោដោះម៉ូតូ) មួយចំនួន, ទូរស័ព្ទចំនួន០៤គ្រឿង, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន, ដែកកេះចំនួន២១, សោម៉ូតូចំនួន០៤ និងស្លាកលេខម៉ូតូចំនួន០១ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងការិយាល័យជំនាញកំពុងសាកសួរបន្តនីតិវិធី ៕ ឆ្លាម សមុទ្រ


ចែករំលែក៖