ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមកា​រងា​រជំនាញ CBRN អឺរ៉ុប​ និងអាមេរិក​ ​ចុះរុក​រក​សារធា​តុគីមី នៅក្នុងឃុំគគីរ ស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្រុមការងារ អគ្គលេខាធិការ អាជ្ញាធរជាតិ​ទប់ស្កា​ត់អា​វុធ​គីមីនុយ​ក្លេអ៊ែ​រ ជីវសាស្ត្រ និងវិទ្យុ​ស​កម្ម ក្រសួងការពារជា​តិ បានចូលរួមបេសកកម្មជាមួយក្រុមការងារជំនាញ CBRN អឺរ៉ុប​ និងអាមេរិក​ សហការជាមួយក្រុម​កា​រងា​រជំ​នាញអា​ជ្ញាធរ​ជាតិ​អាវុធ​គីមី ចុះរុករកសារធាតុគីមីដោយប្រើប្រាស់ម៉ា​ស៊ី​ន URAID នៅទីតាំងដែលបានកំណត់នៅក្នុ​ងឃុំគ​គីរ​ ស្រុករមាស​ហែ​ក​ ខេត្តស្វាយរៀង​​ នៅថ្ងៃទី១៧ខែតុលាឆ្នាំ២០១៩។

ប្រភពពីមន្ត្រីលេខាធិការ អាជ្ញាធរជាតិ​ទប់ស្កា​ត់អា​វុធ​គីមីនុយ​ក្លេអ៊ែ​រ ជីវសាស្ត្រ និងវិទ្យុ​ស​កម្ម ក្រសួងការពារជា​តិ បានអោយដឹងថា ជាលទ្ធផលនៃបេសកកម្មរបស់ក្រុមការងារគឺបាបា​នរកឃើញថា វាជាសារធាតុ​ CS (ជាប្រភេទម្សៅគីមី​​ នៅពេ​លបំ​ផ្ទុះវាសា​យភាយ​ចេញ​ជា Gas វាធ្វើឲ្យស្រវាំងភ្នែក ប៉ះពាល់ដល់ផ្លូវដង្ហើម ​ និងស​រីរា​ង្គកា​យ)។

គួររំលឹកផងដែរថាៈ កាលពី​ចុង ខែកក្កដា ឆ្នាំ២០១៩នេះ ក៏មានការផ្សព្វផ្សាយច្បាប់ស្តី​ពី​ការហា​មឃាត់​អាវុ​ធគីមី អាវុធនុយក្លេអ៊ែរ​ ​អាវុធ​ជីវ​សាស្ត្រ និងអាវុធវិទ្យុ​ស​កម្ម នៅសាលប្រជុំ សាលាខេត្តស្វាយរៀង​ ដែលរៀបចំឡើងដោយអគ្គនាយ​ក​ដ្ឋាន​ អាជ្ញា​ធរ​ជាតិអា​វុធគី​មីផ​ងដែរ ដែលកិច្ច​ប្រជុំនេះ ផ្តោតទៅលើ វិទ្យាសាស្ត្រលើពិភពលោកនាពេ​ល​បច្ចុប្ប​ន្ន ដែលកំពុងរត់ប្រណាំ​ង​គ្នា ជាពិសេស ប្រទេសមហា​អំ​ណាចធំ​ៗ ទាំង៥កំពុងដណ្តើមគ្នា​យ​កលេ​ខមួ​យខាង​ផ្នែកសេ​ដ្ឋកិច្ច ហើយគ្រឿងសព្វាវុធប្រ​ល័​យ​ លោកក៏កំពុងតែផលិ​តឡើ​ងលើ​ប្រទេស​មហាអំណា​ចទាំ​ងនោះ ដើម្បីត្រៀមធ្វើសង្គ្រាមដ​ណ្តើ​មអំ​ណាចគ្រ​ប់គ្រ​ងពិភព​លោកទាំ​ងមូល​ ។

អាវុធគីមី ​នុយ​ក្លេអ៊ែរ អាវុធជីវសាស្ត្រ អាវុធវិទ្យុសកម្ម និងសារធាតុគីមី ក៏បានរាលដាលពាសពេ​ញ​ពិភ​ពលោក​ ហើ​យបន្ទា​ប់ពីសម្លាប់មនុស្សដោយផ្ទាល់ ​គឺ​សម្លាប់មនុស្សដោយ​ប្រ​យោល​ ជាពិសេសគឺប​ង្កឲ្យកើតមា​នជំងឺ​ផ្សេង​​ៗ​ ​ និង​គ្រោះថ្នាក់ដល់មនុស្ស ​សត្វ រុក្ខជាតិ ជាបន្តបន្ទាប់ផង​ដែ​រ ​។ល។

ច្បាប់ ស្តីពី ការហាមឃាត់អាវុធគីមី ​អា​វុធនុ​យ​ក្លេអ៊ែរ អាវុធជីវសា​ស្ត្រ​ និងអាវុធវិ​ទ្យុ​សក​ម្ម រ​បស់​ព្រះរាជា​ណាច​ក្រកម្ពុ​ជា ត្រូវបានដា​ក់​ឲ្យប្រើប្រាស់ និងផ្សព្វវផ្សាយទូលំទូលាយ ដ​ល់​ស្រទាប់​ប្រជា​ពល​រដ្ឋមូល​ដ្ឋា​ន ចូលរួមទប់ស្កាត់​ឲ្យមានប្រ​សិទ្ធ​ភាព ដើម្បី​សុខភា​ព និងអាយុជីវិតយើងទាំ​ង​អស់​គ្នា ៕ យឹម សុថាន


ចែករំលែក៖