ខេត្តព្រះសីហនុ៖ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៧និង៣០នាទីព្រឹក នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចខាងកើតរោងចក្រញូស្តារ សង្កាត់លេខ១ ក្រុងព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយរថយន្ត ០១គ្រឿងមិនទាន់ស្គាល់អត្តសញ្ញាណ (អ្នកបើកបរ និងរថយន្ត បើកគេចខ្លួនបាត់) មានទិសដៅចេញពីក្រុងព្រះសីហនុ បានបុក និងកិន ម៉ូតូ ០១គ្រឿងម៉ាក HONDA SCOPY ពណ៌ ស គ្មានផ្លាកលេខ អ្នកបើកបរឈ្មោះ សុខ លីណា ភេទ ស្រី អាយុ ២៧ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានទីលំនៅបច្ចុប្បន្ន ភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទិសដៅស្របគ្នា បណ្តាលឲ្យឈ្មោះ សុខ លីណា អ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ ។
ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរករថយន្តបង្កមកដោះស្រាយតាមនីតិវិធី ៕ ឆ្លាម សមុទ្រ