ខេត្តកំពង់ធំ៖ អគ្គិភ័យបានឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងក្លាយជាផេះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៤និង៤៥នាទីរសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០១៩ ស្ថិតនៅភូមិរកា ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ស្រស់ ខាត់ ភេទប្រុសអាយុ៧៣ឆ្នាំ ប្រពន្ធឈ្មោះ ខាត់ យន អាយុ៦២ឆ្នាំ រស់នៅក្នុងភូមិឃុំ កើតហេតុខាងលើ ។ មូលហេតុ ឆ្លងចរន្តអគ្គិសនី ។
ករណីនេះ ខូចខាតផ្ទះឈើលើថ្មក្រោមជញ្ជាំងក្តារ ដំបូលប្រក់ក្បឿង ទំហំ០៨ម៉ែត្រx១២ម៉ែត្រ; ឆេះផ្ទះ០១ខ្នងទាំងស្រុងទំហំ៨ម៉ែត្រx១២ម៉ែត្រ ; ប្រាក់រៀលចំនួន៣០០០០០០រៀល ; មាសទម្ងន់០៣ជី; សម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។
សមត្ថកិច្ចថា ករណីអគ្គិភ័យខាងលើពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ហើយបានប្រើប្រាស់ រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្ទោងបានចេញអន្តរាគមន៍ចំនួន០១គ្រឿង និងរថយន្តអគ្គិភ័យរបស់លោកឧកញ៉ា លឹម ប៊ុនណា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០២រថយន្ត ស្មើនឹង០៨ម៉ែត្រគូប និងមានកម្លាំងអន្តរាគមន៍សរុបចំនួន២៧នាក់ទើបរលត់ទាំងស្រុង ។
ក្រោយហេតុការណ៍ ម្ចាស់ផ្ទះបានលើកដៃសំពះសូមអំពាវនាវដល់សប្បុរសជនមេត្តាជួយពួកគាត់ទៅតាមកម្លាំងសទ្ធាជ្រះថ្លាទោះតិចក្តីច្រើនក្តី ព្រោះទ្រព្យសម្បត្តិទាំអស់បានរលាយស្ទើរតែទាំងស្រុង ៕ ប៊ុនរិទ្ធី