ព័ត៌មានទាន់ហេតុការណ៍៖

ប្រឆាំងដាច់ខាតចំពោះទណ្ឌិត សមរង្សី និងបក្ខពួក ដែលក្រុមក្បត់នេះ តែងតែព្រុសតាមបណ្តាញសង្គម និងវិទ្យុរបស់ពួកគេ

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសនីយ៍ឯក ពេជ្រ ឈឿន អគ្គនាយក រង អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហានជំនាញ និងកម្មសិក្សារីទាំងអស់ដែលបានខិតខំប្រឹងប្រែង បង្ហូរញើសលើទីលានហ្វឹកហ្វឺន ត្រងត្រាប់ស្តាប់ការណែនាំរបស់យោធាចារ្យ ពេលបព្ចាប់់វគ្គទទួល លទ្ធផលល្អ ចេះបើកបរ ជួសជុលរថយន្ត ធានាបានជោគជ័យរាល់ភារកិច្ច ដែលមេបញ្ជាការប្រគល់ការងារជូន ។

ក្នុងនោះលោកក៏បានក្រើនរំឮក ដល់នាយទាហាន នាយ ទាហា នរង ពលទាហាន ទូទាំងកងពលត្រូវចូលរួមប្រឆាំងដាច់ ខាត ចំពោះ ទណ្ឌិត សមរង្សីនិងបក្ខពួក មិនជឿលើការបោកបា្រស់មួលបង្កាច់ ពីសភាពការណ៍ពិត ដែលក្រុមក្បត់ជាតិនេះ តែងតែព្រុសតាមបណ្តាញសង្គម និងវិទ្យុរបស់ពួកគេ ។

នេះជាការលើកឡើងរបស់ លោកឧត្តមសនីយ៍ឯក ពេជ្រ ឈឿ ន ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនរថយន្តធុនធ្ងន់វគ្គ ៥និងបន្តបើកវគ្គវគ្គហ្វឹកហ្វឺនរថយន្តធុនធ្ងន់វគ្គ ៦ នៅកងពលតូចដឹកជញ្ជូនលេខ ៩៩ កាលពីថ្ងៃ សុក្រ ៥ រោចខែ អស្សុជ ឆ្នាំ រកា ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩ ស្ថិតក្នុង ចំណតអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ។

ក្នុងរបាយការណ៍ស្វាគមន៍ របស់លោកឧត្តមសេនីយ៍ត្រី ខោល សុខុម មេបញ្ជាការរងស្តីទី កងពលតូចដឹកជញ្ជូនលេខ ៩៩ បានឱយដឹងថាៈ ដោយអនុវត្តតាមបទបញ្ជាហ្វឹកហ្វឺន របស់កងយោធពលខេមរភូមិន្ទ កងឯកភាពបើកវគ្គបំប៉នបើកបររថយន្តធុនធ្ងន់ជំនាន់ទី ៥ រយះពេលហ្វឹកហ្វឺន ៣ ខែ មានដូចជាសុជីវធម៌របស់អ្នកបើកបរ ទ្រឹស្តីច្បាប់ចរាចរណ៍ ថែទាំជួសជុលបឋម បើកបរដៃចង្កូត និងប្រឡងទ្រឹស្តីដៃចង្កូត ។ យើងខ្ញំុខិតខំប្រឹងប្រែង បំពេញភារកិច្ចទៅ តាមមុខនាទីរៀងៗខ្លួន អស់រយះពេល ៣ខែកន្លងមកទទួល លទ្ធផលគួរជាទីមោទនៈសម្រាប់វគ្គបើកបររថយន្តនេះ ។ វគ្គសិក្សា កម្មសិក្សាការី ទទួលបាននិទ្ទេសល្អណាស់ ១៣ នាក់ ល្អ ៣៣ នាក់ ល្អបង្គួរ ១៥ នាក់និងមធ្យម ៩នាក់ ។

ក្នុងឱកាសនោះ គណៈអធិបតី​ ក៏បានប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ជូនតំណាងកម្មសិក្សារី ព្រមទាំងប្រគល់ថវិកា ២ លានរៀលជូនអង្គពិធីផងដែរ ៕ សុខដុម


ចែករំលែក៖