ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បានធ្លាក់ពីកៅអីស្លាប់គួរឲ្យអាណោចអាធ័មបន្ទាប់ពីរូបគាត់ទិញសំបុត្រអង្គុយរង់ចាំរថយន្តក្រុងទៅខេត្តសៀបរាប ។
ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៤៥នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីរ៉េត ចំណុចមុខចេឡាផ្សារដើមគរ ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង ។ ជនរងគ្រោះឈ្មោះ ម៉ៅ រុន អាយុ៥៨ឆ្នាំ ។
បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសខាងលើរួមទាំងប្រពន្ធបានមកទិសសំបុត្រនៅក្នុងក្រុមហ៊ុនភ្នំពេញពេញចិត្តដឹកអ្នកដំណើរទៅតាមខេត្តទៅសៀបរាប ក្រោយពីទិញសំបុត្ររួចប្ដីប្រពន្ធខាងលើបានអង្គុយលើកៅអីដើម្បីរងចាំរថយន្ត ស្រាប់តែអង្គយសុខៗបុរសជនរងគ្រោះបានធ្លាក់ពីលើកៅអីដួលផ្កាប់មុខភ្លាមៗ ពេលនោត្រូវបានប្រពន្ធ និងប្រជាពរដ្ឋដែលនៅទីតំាងកន្លែងកើតហេតុ បានជួយធ្វើចលនាដើម្បីឲ្យដឹងខ្លួនឡើងវិញ តែអកុសលបុរសវ័យចំណាស់ខាងលើបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចប៉ុស្តិ៍ទួលស្វាយព្រៃទី២ បានប្រាប់ឲ្យថា ជនរងគ្រោះត្រូវក្រុមគ្រួសារដឹកទៅពេទ្យបាត់ហើយ ហើយក៏មិនដឹងថា ទៅពេទ្យណាដែរ ដោយមិនទុកឲ្យសមត្ថកិច្ចធ្វើកោសល្យវិច័យនោះទេ ៕ សរស្មី