ខេត្តព្រះសីហនុ៖ ជនសង្សយ័ជួញដូរគ្រឿងញៀនចំនួន៣នាក់ ត្រូវបាននគរបាលជំនាញប្រឆាំងគ្រឿងញៀនស្នងការដ្ឋានខេត្តព្រះសីហនុ ចុះបង្ក្រាបកាលពីថ្ងៃទី១៧ ខែ តុលា ឆ្នាំ ២០១៩ វេលាម៉ោង១និង១០ នាទី នៅភូមិ៣ សង្កាត់លេខ៣ក្រុងព្រះសីហនុ ដកហូតថ្នាំញៀនសរុបចំនួន៣៤កញ្ចប់។
សមត្ថកិច្ចប្រាប់ថាជនសង្ស័យ រួមមាន៖ ១.ឈ្មោះ ទេព វិរៈណាន់ ភេទប្រុសអាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើត សង្កាត់៣ ក្រុងព្រះសីហនុ ដកហូតបានថ្នាំញៀនចំនួន១ កញ្ចប់ធំ និង៨ កញ្ចាប់តូច ទូរស័ព្ទ១ គ្រឿង ។ ២.ឈ្មោះ ហាន់ ណងភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតប្រទេសវៀតណាម ដកហូតបានថ្នាំញៀនចំនួន១ កញ្ចប់ធំ និង១៨ កញ្ចប់តូច ទូរស័ព្ទ១ គ្រឿង ។ ៣ ឈ្មោះហ៊ាង ប៉ាលី ភេទប្រុសអាយុ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីកន្លែងកំណើត សង្កាត់ ៣ ក្រុងព្រះសីហនុដកហូតបានថ្នាំញៀនចំនួន៦ កញ្ចប់ ទូរស័ព្ទ ២ គ្រឿង ។
បច្ចុប្បន្នសមត្តកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់ ៕ ឆ្លាម សមុទ្រ