ខេត្តប៉ៃលិន៖ កាលពីនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ២១និង៣០នាទី ដោយមានការអនុញ្ញាតពី លោក តូច សុភក្តី ព្រះរាជអាជ្ញា ដឹកនាំបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ស៊ិន សុភាលក្ម្ស៊ី ស្នងការស្តីទី និង លោកវរសេនីយ៍ឯក ម៉ែ រិទ្ធី ស្នងការរង ផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានដឹកនាំជំនាញការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយជំនាញ កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំនគរបាល ដែលប្រចាំការនៅទីស្នាក់ការព្រំ និងកម្លាំងប៉ុស្ដិ៍នគរបាលការពារព្រំដែនគោកអូរឈើក្រំ នៃវរៈសេនាតូចការពារព្រំដែនគោលលេខ៨២១ ចុះបង្រ្កាបករណីជញ្ជូនឈើឆ្លងដែនដោយខុសច្បាប់ ពីព្រំដែនថៃ មកកម្ពុជា ។
សមត្ថកិច្ចបញ្ជាក់ថា ការបង្ក្រាបនេះ ធ្វើឡើងនៅចំណុចដីចំការរបស់ឈ្មោះ តឹក វណ្ណឌី ហៅ ឥសី ភេទ ប្រុស អាយុ ប្រហែល ៥៣ ឆ្នាំ មុខរបរ សមាជិកក្រុមប្រឹក្សាឃុំស្ទឹងកាច់ ស្ថិតក្នុងភូមិអូរឈើក្រំ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
សមត្ថកិច្ចបង្រ្កាបបានរួមមានៈ ឈើ ចំនួន ១០៨ដុំ, ទូរស័ព្ទ ចំនួន ០២ គ្រឿង, សោឡាន ចំនួន ០២ និងម៉ូតូ ចំនួន ០១ គ្រឿង ។
ចំពោះវត្ថុតាងខាងលេី ដោយមានការឯកភាពពី លោក តូច សភក្ដី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តប៉ៃលិន ឲ្យសមត្ថកិច្ច រក្សាទុកវត្តតាងនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីចាត់ចែងតាមនីតិវិធី ៕ ស សារ៉េត