ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនីឆេះ រោងជាងរបស់សាលា របស់សាលាបឋមសិក្សាតេជោហ៊ុនសែនទួលសងែ្កបណ្តាលឲ្យខូចខាតតុទូចាស់ៗ និងមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋឡើយ។
ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង៧ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅ ចំណុចក្នុងសាលាបឋមសិក្សាតេជោហ៊ុនសែនទួលសងែ្កផ្លូវ៩០៧ ក្រុមទី៦ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សី រាជធានីភ្នំពេញ ។
ចំពោះអគ្គិភ័យនេះបានរលត់ទៅវិញនៅម៉ោង៨យប់ថ្ងៃដដែល ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៣គ្រឿងរបស់ស្នងការរាជធានីភំ្នពេញ០២គ្រឿនឹងសាលាខណ្ឌឫស្សីកែវ០១គ្រឿង ផងដែរ ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មូលហេតុមកពីឆ្លងចរន្តអគ្គិសនីទើបបណ្ដាលឲ្យឆេះរោងជាងរបស់សាលា បែបនេះអគ្គិភ័យខាងលើនេះបណ្តាលឲ្យខូចខាតតុទូចាស់ៗ និងមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋឡើយ ៕ ជ្រោយពេជ្រ