ភ្នំពេញ៖ នៅរាត្រីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញចាកចេញពីប្រទេសឥណ្ឌូនេស៊ីមកដល់ប្រទេសកម្ពុជាវិញដោយសុវត្ថិភាពហេីយ បន្ទាប់ពីបានអញ្ជើញដឹកនាំគណៈប្រតុភូមកចូលរួមពិធីស្បថចូលកាន់តំណែងថ្មីរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី ឯកឧត្តម ចូកូ វីដូដូ (Joko Widodo)កាលពីព្រឹកមិញនេះ។
កាលពីព្រឹកមិញនេះផងដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញជួប ឯកឧត្ដម ចូកូ វីដូដូ ដើម្បីជូនពរដល់ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី ហើយក៏បានធ្វើការផ្លាស់ប្តូរយោបល់អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងបញ្ហានានាផងដែរ។
ជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសសូមជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រៗប់គ្នា៕