ខេត្តស្ទឹងត្រែង៖ អាជីវកម្មបូមខ្សាច់ក្នុងខេត្តប្រាំកន្លែង សុទ្ធតែមានច្បាប់ ត្រូវបានបង់ពន្ធជូនរដ្ឋនេះបើតាមការបញ្ជាក់របស់លោកនូរ សុវណ្ណារ៉ា ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត នៅរសៀលថ្ងៃអាទិត្យ ៧រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ឋិតក្នុងឃុំសេកុង ស្រុកសៀមប៉ាងពីរកន្លែង និងបីកន្លែងផ្សេងទៀត នៅសង្កាត់ស្រែពោធិ៍ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
បើតាមការឲ្យដឹងច្បាស់ការ របស់លោកនូរ សុវណ្ណារ៉ា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តនៅថ្ងៃទី២០ ខែតុលាថា ចំពោះអាជីវកម្មពីរកន្លែងក្នុងស្រុកសៀមប៉ាង គេបូមដាក់សាឡង់បន្តយកមកដាក់លើគោកនោះ សុទ្ធតែមានច្បាប់ទាំងអស់ ចេញដោយរដ្ឋបាលច្រកចេញចូលរបស់ខេត្តចេញឲ្យ តម្រូវដោយលោកអភិបាលខេត្តជាអ្នកកំណត់ ព្រោះលោកបានកោះហៅក្រុមអាជីវកម្មទាំងនោះមកប្រជុំហើយកំណត់ ឲ្យបង់ពន្ធចូលរដ្ឋក្នុង១ម៉ែត្រគូបខ្សាច់ តំលៃ០,៦៨ដុល្លារ គិតជាលុយខ្មែរ ១.៥០០រៀលគត់ ។
លោកបញ្ជាក់ទៀតថា: បើបុគ្គល់អាជីវកម្មបូមខ្សាច់រូបណាម្នាក់ហៀនល្មើស មិនព្រមបង់ពន្ធហើយធ្វើច្បាប់ត្រឹមត្រូវនោះទេ លោក និងរាយការណ៍ជូនលោកអភិបាលនៃគណ:អភិបាលខេត្ត ស្នើសុំកម្លាំងសហការចុះចាប់ខ្លួន និងរឹមអូសសម្ភារ:ភ្លាមៗ ហើយក្នុងតំលៃ១៥០០រៀលនេះទៀតដែរ បើឈ្មួញអាជីវកម្មខ្សាច់ទទួលមិនបាន ក៏មិនបាច់ធ្វើដែរ ចំណែកការលក់ចែកចាយបន្តទៀត នេះវាជាសិទ្ធរបស់គេ ព្រោះយើងមានទីផ្សារសេរី ហើយក៏គ្មានក្នុងច្បាប់របស់ក្រសួងមន្ទីកំណត់នោះដែរ។
បើតាមប្រសាសន៍អ្នកនាំពាក្យសាលាខេត្ត លោកម៉ែន គុង បានឲ្យដឹងថា: ចំណែកអាជីវកម្មបូមខ្សាច់នៅស្រុកសៀមប៉ាងនោះ លោកអត់ទាន់ដឹងដែរ គ្រាន់តែឲ្យចុះទៅវាយតំលៃហើយរាយការណ៍ជូនខេត្ត មកដល់ពេលនេះលោកនៅមិនទាន់ទទួលរបាយការណ៍នៅឡើយទេ ចង់ដឹងច្បាស់លោកឲ្យសួរទៅមន្ទីររ៉ែ ព្រោះលោកជាប់រវល់។
ចំណែកប្រភពព៍ត៌មានផ្សេងទៀត លោកនូរ សុវណ្ណារ៉ា បាននិយាយថា: ចំពោះទីតាំងបូមខ្សាច់ដែលមានសាឡង់ពីរកម្ពង់ធ្វើអាជីវកម្មបូមខ្សាច់ ជារៀងរាល់ថ្ងៃនោះ លោកថា លោកនៅមិនទាន់បានទទួលអាជ្ញាបណ័ពីរខេត្តនៅឡើយ តែបើខេត្តបានទទួលក្នុងការរត់ច្បាប់របស់អាជីវកម្មនេះ គឺខាងច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្ត គេគុប្ពីឲ្យមកលោកហើយ ដើម្បីលោកងាយស្រួលតាមដាន របស់អាជីវកម្មនិមួយៗថា តើធ្វើនេះត្រូវបច្ចេកទេសឬក៏ខុសបច្ចេកទេស ដល់អនុវត្តន៍ច្បាប់បើធ្វើខុសវាអាចធ្វើឲ្យបាក់ច្រាំងទន្លេ និងរំខានដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមដងទន្លេផងនោះ ដូចក្នុងច្បាប់ដែលបានកំណត់ ត្រូវមានក្រុមការងារបច្ចេកទេសរបស់លោក ចុះត្រួតពិនិត្យត្រឹមត្រូវទើបបាន ៕ មាស សុផាត