ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបគ្រឿងញៀនក្នុងក្រុងព្រះសីហនុ ឃាត់ខ្លួនបានជនសង្ស័យ៣នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ថ្ងៃទី២០ ខែតុលា ឆ្នាំ ២០១៩ កម្លាំងការិយាល័យនគរបាលជំនាញប្រឆាំងគ្រឿងញៀនស្នងការដ្ឋានខេត្តព្រះសីហនុ ចុះបង្រ្កាបគ្រឿងញៀនក្នុងក្រុងព្រះសីហនុ ឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ ១.ឈ្មោះហុី ចំរើន ភេទប្រុសអាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដទីកន្លែងកំណើត ក្រុងខេមរៈភូមិន្ទខេត្តកោះកុង ដកហូតបានថ្នាំញៀនចំនួន ៤ កញ្ចប់តូច ។ ២.ឈ្មោះ ទិន ផេង ភេទប្រុសអាយុ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង ទីកន្លែងកំណើត សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដកហូតបានថ្នាំញៀនចំនួន៤ កញ្ចប់តូចទូរស័ព្ទ១ គ្រឿង ។ ៣.ឈ្មោះ ប៊ុន ភ័ក្ត ភេទប្រុសអាយុ ១៨ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដទីកន្លែង កំណើត សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

ប្រភពបន្តថា សមត្ថកិច្ចបានដកហូតថ្នាំញៀនចំនួន១៣ កញ្ចប់តូច បច្ចុប្បន្នសមត្តកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖