ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរឆក់ញីឈ្មោលអស់លក្ខណ៍ ត្រូវជនរងគ្រោះ ដេញចាប់ប្រគល់ឲ្យសមត្ថកិច្ចបង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ភ្នំពេញ៖ ជនរងគ្រោះ២នាក់ត្រូវជាគូរសង្សា និងគ្នាបាននាំគ្នាជិះម៉ូតូប្រដេញចាប់បានក្រុមចោរឆក់សកម្មក្នុងរាជធានីភ្នំពេញបានចំនួន៣នាក់ប្រគល់ ឲ្យសមត្ថកិច្ចក្រោយធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះមិនបានសម្រេចបង្កឲ្យមានការភ្ញាក់ផ្អើលទាំយប់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង០៥នាទីរំលងអធាត្រ ឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចរង្វង់មូលព្រហ្មមុខបួន ដែលស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។

តាមជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគេជាមួយ និងសង្សារបាននាំគ្នាជិះម៉ូតូម៉ាកហុងដាដ្រីមមួយគ្រឿង ពណ៌ខៀវលាយសពាក់ស្លាកលេខ ភ្នំពេញ 1GX-0851 ខណៈកំពុងតែឈប់ទិញបារីស្រាប់តែលេចមុខក្រុមចោរញីឈ្មោលមាន គ្នាចំនួន៣នាក់ បានមកធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះមិនបានសម្រេច ត្រូវបានជនរងគ្រោះជិះម៉ូតូដេញតាមចាប់បានជនសង្ស័យចំនួន៣នាក់ ប្រគល់ឲ្យសមត្ថកិច្ចប្រចាំការណ៍នៅគោលដៅរង្វង់មូល ជ្រោយចង្វាចាត់ការតាមច្បាប់ ។

នៅមុខសមត្ថកិច្ចជនសង្ស័យមិនបានឆ្លើយសារភាពថា ខ្លួនបានធ្វើសក្មភាពឆក់នោះទេ តែបើទោះជាយ៉ាងសមត្ថកិច្ច និងស្រាវជ្រាវបន្ថែមទៀត ដោយឡែកករណីឆក់ខាងលើនេះ បានកើតឡើងនៅក្នុងទឹកដីខណ្ឌដូនពេញ ទើបសមត្ថកិច្ចឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្រះចកវិញ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពក្យបណ្តឹងនៅប៉ុស្តិ៍ស្រះចកដើម្បីឲ្យសមត្ថកិច្ចធ្វើទៅតាមច្បាប់ ៕ ធឿនព្រែកជ័យ


ចែករំលែក៖