ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត ឡិចសុីស GS-300 បោះពួយទៅបុករបាំងថ្មពុះចែកទ្រូវផ្លូវបណ្ដាលឲ្យបាក់អស់ 3 ផ្ទាំងរថយន្តវិលមួយជុំខ្ទេចមួយកំណាត់មុខទៅលែងរួច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តឡិចសុីស GS-00 មួយគ្រឿងបោះពួយលឿនដូចហោះបណ្ដាលឲ្យរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួន ៣កង់ រថយន្តបង្កវិលមុខជុំខ្ទេចផ្នែកខាងមុខយ៉ាងដំណាំ តែមិនបង្កឲ្យមានអ្នករងរបួស ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១១ និង ៣០ នាទីយប់ ថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយសហាព័ន្ធរុស្ស៊ីខាងកើតរង្វង់មូលចោមចៅ ប្រមាណជា១០០ម៉ែត្រ ក្នុងភូមិជីសាក់ សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាក ឡិចសុីស GS-300 ពណ៌មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AX-9108 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយ សហាពន្ធ័រុស្សី ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃ ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់ចំនួន៣ កង់ រថយន្តបង្កវិលមួយជុំខ្ទេចផ្នែកខាងមុខយ៉ាងដំណំ ទៅមុខលែងរួច តែមិនបង្កឲ្យមានអ្នករងរបួស ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖