ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាំញៀន​ទម្ងន់៤០គីឡូក្រាម​ត្រូវបានបង្ក្រាប

ចែករំលែក៖

ខេត្តកំពង់ធំ៖ គ្រឿងញៀន​៤០កញ្ចប់ ទម្ងន់៤០គីឡូក្រាម និង​មនុស្ស​៤នាក់​ត្រូវបានឃាត់ខ្លួន ។

ប្រភពព័ត៌មានបានបញ្ជាក់ថា នៅវេលាម៉ោង១៤និង៣០ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅចំណុច ភូមិសំណាក ឃុំ កកោះ ស្រុក សន្ទុក ខេត្តកំពង់ធំ ។

កម្លាំងជំនាញ”ក១០” របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ។

ក្នុងករណីនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ៤នាក់ ក្នុងនោះជនជាតិថៃ១នាក់ និងជនជាតិកម្ពុជា៣នាក់ ។

វត្ថុតាងចាប់យកគ្រឿងញៀនប្រភេទម៉េតំហ្វេតាមីនICE ចំនួន៤០កញ្ចប់ ទម្ងន់ប្រមាណ ៤០គីឡូក្រាម។ រថយន្ត២គ្រឿង ។

សមត្ថកិច្ចបញ្ជាក់ថា តាមចម្លើយរបស់ជនសង្ស័យ គ្រឿងញៀនទាំងនោះ នាំចូលពីថៃចូលមកកម្ពុជា តាមច្រកជាំ អូរស្មាច់ ខេត្ត ឧត្ដរមានជ័យ ៕


ចែករំលែក៖