ភ្នំពេញ៖ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនៈ នៅព្រឹកថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានរៀបចំជំនួបរវាង ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន បានអនុញ្ញាតិឲ្យលោក Kojo MATSUBAYASHI តំណាងប៉ូលីសបង្ក្រាបគ្រឿងញៀនប្រទេសជប៉ុន និងតំណាងស្ថានទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា ជូបសំដែងការគួរសម ពិភាក្សា អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងការសហការណ៍បង្រ្កាបគ្រឿងញៀនឆ្លងដែនក្នុងតំបន់ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ក្នុងនោះភាគីតំណាងប៉ូលីសប្រទេសជប៉ុន បានថ្លែងអំណរគុណ និងកោតសរសើរ ដល់នគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន ដែលបានសហការ និងបង្ក្រាបគ្រឿងញៀនដែលក្រុមឧក្រិដ្ឋជនបានយកប្រទេសកម្ពុជាជាទីតាំង សម្រាប់ដឹកជញ្ជូនឆ្លងដែនទៅប្រទេសជប៉ុន ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ អំពីបញ្ហាប្រឈម និងស្នើសុំប្រទេសជប៉ុនចែករលែកបទពិសោធន៍ល្អៗ លើចំណុច ៖ ការសំអាតប្រាក់របស់ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន, ផ្លាស់ប្តូពត៌មានឆាប់រហ័ស និងទាន់សភាពការណ៍តាមរយៈក្រុម HOTLINE និងស្នើសុំម៉ាស៊ីនស្វ័យប្រវត្តិ សំរាប់ធ្វើតេស្តលើសារធាតុញៀននិងសម្ភារៈបច្ចេកទេសបរើឲ្យការស៊ើបអង្កេត ៕