ព័ត៌មានទាន់ហេតុការណ៍៖

ឈឺឆ្អឹងខ្នងពេក លោក Duterte ទ្រាំមិនបាន ក៏ចាកចេញពីជប៉ុនភ្លាមៗ

ចែករំលែក៖

ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូទើតេ បានកាត់បន្ថយដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនដោយសារតែ“ ការឈឺចុកចាប់មិនអាចទ្រាំបាន” នៅត្រង់ឆ្អឹងខ្នង ដែលបណ្តាលមកពីដួល​ពេលជិះម៉ូតូកាលពីសប្តាហ៍មុន ។

លោក Duterte បានចូលរួមពិធីសោយរាជ្យរបស់អធិរាជ ណារុហ៊ីតូ នៅពេលខ្លះលោកបានកាន់ឈើច្រត់ដើម្បីទប់ជំហរ ពេលខ្លះ​លេចចេញជាជំហររឹងមាំផងដែរ ។

អ្នកនាំពាក្យប្រធានាធិបតី លោក Salvador Panelo បាននិយាយថា លោក Duterte នឹងវិលត្រឡប់ទៅប្រទេសហ្វីលីពីនវិញ នៅល្ងាចថ្ងៃអង្គារ(២២​តុលា)នេះ ហើយនឹងជួបជាមួយគ្រូពេទ្យខាងសរសៃរបស់គាត់នៅថ្ងៃពុធ ដើម្បីពិគ្រោះយោបល់ ប៉ុន្តែបានធានាថា សុខភាពរបស់លោកប្រធានាធិបតី មិនមានការព្រួយបារម្ភនោះទេ។

លោក Durterte បានខកខានចូលរួមពិធីជប់លៀងរបស់ព្រះចៅអធិរាជជប៉ុន ប៉ុន្តែកូនស្រីរបស់គាត់ឈ្មោះ Sara Duterte ដែលជាចៅហ្វាយក្រុងនោះ​ជាអ្នកចូលរួមជំនួសវិញ ។

លោក Duterte អាយុ ៧៤ ឆ្នាំបានធ្លាក់ពីលើម៉ូតូកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅក្នុងបរិវេណវិមានប្រធានាធិបតី៕


ចែករំលែក៖