ភ្នំពេញ៖ បុរសម្នាក់ជាអ្នកលក់សម្ភារ:ផ្ទះបាយត្រូវសមត្ថកិច្ចខណ្ឌ៧មករាឃាត់ខ្លួន បន្ទាប់ពីបៀតបៀនផ្លូវភេទអនីតិជន កាលពីថ្ងៃទី២២ ខែតុលាឆ្នាំ២០១៩ វេលាម៉ោង ១០ និង ៤០នាទី ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ម៉ា ភត្រា ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរ អ្នកដឹកជញ្ជូនឲ្យក្រុមហ៊ុន លក់សម្ភារ:ផ្ទះបាយ រស់នៅផ្ទះលេខ ១០៣Eo. ផ្លូវ៣២៤ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ជនរងគ្រោះឈ្មោះ ឡ.ម អាយុ ១១ឆ្នាំ រស់នៅរាជធានីភ្នំពេញ។
វត្ថុតាងដកហូតបាន៖ ម៉ូតូ១គ្រឿងម៉ាក C125 ពណ៌ក្រហម សេរីឆ្នាំ២០០០ ពាក់ស្លាកលេខ ក ១៧៣២ ភព១។
បើតាមប្រភពពត៍មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះចេញពីសាលារៀន បានដើរមកចាំរថយន្តក្រុងជិះត្រឡប់ទៅផ្ទះវិញ លុះដើរមកដល់ចំណុចកើតហេតុ ក៏ត្រូវជនសង្ស័យយកដៃលូកប្រដាប់ភេទ ក្រោយធ្វើសកម្មភពរួច ជនសង្ស័យបម្រុងជិះម៉ូតូរត់គេចខ្លួន តែត្រូវកម្លាំងល្បាតត្រូវសមត្ថកិច្ចខណ្ឌ៧មករាឃាត់បានភ្លាមៗតែមង្ត។
បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងតាមច្បាប់៕ សរស្មី