ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់បានធ្វេីសកម្មភាព ឆក់ទូរសព្ទ័ដៃពីបុរសម្នាក់ នៅតាមផ្លូវហេីយព្យាយាមជិះម៉ូតូរត់ ត្រូវបានកម្លាំងអន្តរាគមន៍ពិសេសខណ្ឌពោធិ៍សែនជ័យ ដេញបង្ក្រាបបានជាក់ស្តែងភ្លាមៗ ។
ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង ២០និង២០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង២នាក់ទី១មានឈ្មោះ ព្រែង សំភី ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ជាអ្នកជិះពីក្រោយឆក់។ ទី២មានឈ្មោះ គា ធា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរដឹកទឹកកក ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ជាអ្នកបេីកម៉ូតូ។
ម៉ូតូសំរាប់ធ្វេីសកម្មភាពម៉ាក ហុងដាសង់ប៊ិចពណ៌ខ្មៅ កាំបន្ទះសពាក់ស្លាកលេខ1BP-3734។ ជនរងគ្រោះឈ្មោះ ងួន វ៉ាន់ថន ភេទប្រុសអាយុ ៤៥ឆ្នាំមុខរបរ មន្ទ្រីរាជការ ស្នាក់នៅ បុរីពិភពថ្មី កំបូល១ ភូមិស្ងួនពេជ្រ សង្កាត់ កន្ទោកខណ្ឌកំបូលរាជធានីភ្នំពេញ ។
តាមសម្តីរបស់ជនរងគ្រោះបានឲ្យដឹងថា មុនពេលកេីតហេតុ គាត់បានជិះម៉ូតូតាមបណ្តោយផ្លូវជាតិ៤ ក្នុងទិសដៅពីលិចទៅ កេីតលុះមកដល់ចំណុចភូមិអង្គកែវរូបគាត់ក៏បានលេីកទូរស័ព្ទមកចុចនិយាយ ស្រាប់តែមានជនសង្ស័យ២នាក់ខាងលេី ជិះម៉ូតូមកពីក្រោយ លូកដៃឆក់យកទូរស័ព្ទរបស់គាត់រួចជិះសំដៅមករង្វង់មូលចោមចៅ ភ្លាមនោះ រូបគាត់ក៏បានស្រែកចោៗដេញតាមពីក្រោយ ក៏ប៉ះជាមួយនគរបាលប៉ុស្តិ៍ចោមចៅទី៣ កំពុងដោះស្រាយចរាចរណ៍នៅក្បែរនោះ ជួយប្រកាស់តាមវិទ្យុទាក់ទង ជាបន្តបន្ទាប់ ហេីយកម្លាំងអន្តរាគមន៍ពិសេសខណ្ឌបានចេញចែកផ្លូវគ្នា រកជនសង្ស័យតាមភិនភាគដែលប្រកាស់ ស្រាប់តែប្រទះជនសង្ស័នៅខាងកេីតផ្សារព្រៃទា ក៏ដេញឃាត់បានជាក់ស្តែងតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានប្រគល់អោយផ្នែកជំនាញយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដោះស្រាយតាមច្បាប់ចំណែកទូរស័ព្ទសមត្ថកិច្ចក៏បានប្រគល់អោយជនរងគ្រោះវិញផងដែរ៕ សុខាសែនជ័យ