ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទំនិញជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត២កង់

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តម៉ាកHinoដឹកទំនិញមួយគ្រឿងបេីករ៉ឺយ៉ែចូលដីឡូត៍ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់២កង់ ។

ហេតុការណ៍​នេះ បានកេីតឡេីងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៣ ខែតុលា​ឆ្នាំ២០១៩​ នៅចំណុចខាងលិចស្តុបនាគវ័ន្តតាម​ បណ្តោយមហាវិថីសហព័ន្ធរ៉ុស្សី​ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣​ ខណ្ឌទួលគោក​  រាជធានីភ្នំពេញ​។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកHino​ ពណ៍លឿង​ ពាក់ស្លាកលេខក្រុងប៉ៃលិន​ 3A 0059 ដឹកទំនិញយ៉ាងសំពិងសំពោង​ ធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរ៉ុស្ស៊ី​ ក្នុងទិសដៅពីកេីតទៅលិចខណះមកដល់ចំណុចកេីតហេតុក៏បានរ៉ឺយ៉ែថយក្រោយបំណងចូលក្នុងដីឡូត៍មួយកន្លែងស្រាប់តែជ្រុលទៅមុខចាប់ហ្វ្រាំងមិនជាប់ក៏បុករងបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់២កង់ចំណែករថយន្តកាត់ទទឹងផ្លូវបង្កការកកស្ទះចរាចរណ៍ផងដែរ ។

ក្រោយកេីតហេតុសមត្ថកិច្ចបានទំនាក់ទំនងទៅជំនាញមកយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីនៃស្នងការនគរបាលជាតិរងចាំដោះស្រាយតាមច្បាប់៕ សុខាសែនជ័យ​


ចែករំលែក៖