ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនេីប២គ្រឿង បុកគ្នារងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តBMWបេីកបុកជាមួយរថយន្តRANGE ROVERបណ្តាលឲ្យរងការខូចខាតទាំងសងខាង សំណាងមិនមានមនុស្សរងរបួស។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២៣​ ខែតុលាឆ្នាំ២០១៩​ នៅចំណុចខាងលិចវត្តមហាមន្ត្រី​ តាមបណ្តោយផ្លូវលេខ២៨៤​ កែងផ្លូវលេខ១៩៣​ ស្ថិតក្នុងសង្កាត់អូរឡាំពិច​ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ​ ។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកBMW ពណ៍ទឹកប្រាក់​ ពាក់ស្លាកលេខ ភ្នំពេញ2AB 3288 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១៩៣​ ក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចផ្លូវបំបែកស្រាប់តែជ្រុលបុករថយន្តម៉ាកRANGE ROVER ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 2BG 9888​ ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៨៤​ ក្នុងទិសដៅពីជេីងទៅត្បូង​ ពីចំហៀងផ្នែកខាងស្តាំខាងក្រោយពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាង ។

ក្រោយកេីតហេតុភាគីទាំងសងខាងបានសម្របស្រួលគ្នាដោយយកទៅធ្វេីរៀងខ្លួនដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕ សុខាសែនជ័យ​


ចែករំលែក៖