ភ្នំពេញ ៖ ផ្ទះធ្វើអំពីឈេីលេី ថ្មក្រោម ត្រូវបានភ្លេីងឆាបឆេះ ស្ទេីរតែទាំងស្រុង បង្កការភ្ញាក់ផ្អេីលបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់ កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នៅចំនុចផ្ទះអត់លេខ ស្ថិតនៅក្នុងភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
ម្ចាស់ផ្ទះមានឈ្មោះ ហ៊ុល ចន្ធី ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះកេីតហេតុខាងលើ ។
ហើយផ្ទះដែលត្រូវ ភ្លើងឆាបឆេះ មានទំហំ ៤ម៉ែត្រ គុណនឹង១៦ម៉ែត្រ ធ្វើអំពើឈេីលេី ថ្មក្រោម ដំបូលប្រកសង្ក័សី ។
បេីតាមសម្តីស្ត្រីជាម្ចាស់ផ្ទះបានឲ្យដឹងថា មុនពេលកេីតហេតុ រូបគាត់កំពុងតែរៀបចំ ងូតទឹកនៅបន្ទប់ទឹក ខាងក្រោមផ្ទះ ហើយស្របពេលនោះដែរ ក៏ស្រាប់តែមានអ្នកជិតខាង បានឃើញមានផ្សែងហុយចេញពីបន្ទប់ខាងលើផ្ទះដែលមិនមានមនុស្សនៅ ហើយពេលនោះដែរក៏មានអ្នកស្រែកថា មានភ្លេីងឆេះផ្ទះ ទេីបបងប្អូន អ្នកជិតខាង នាំគ្នាជួយយកទឹកបាញ់ពន្លត់ តែមិនអាចគ្រប់គ្រងអណ្ដែតភ្លេីងបាន ក៏សុំអន្តរាគមន៍ពីសមត្ថកិច្ចដើម្បីយករថយន្ត ពន្លត់អគ្គីភ័យមកបាញ់ពន្លត់ ដោយសមត្ថកិច្ចបានប្រើទឹកអស់ទឹកចំនួន៤រថយន្ត របស់ ស្នងការរាជធានីភ្នំពេញ ទេីបភ្លេីងរលត់ទាំងស្រុង នៅវេលាម៉ោង៦និង៣០នាទីថ្ងៃដដែល ។
បេីតាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ បានឲ្យដឹងថា ក្នុងករណីនេះជំហានដំបូងសមត្ថកិច្ចសង្ស័យបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្ស និងរាល់ដល់ផ្ទះអ្នកជិតខាងនោះទេ គ្រាន់តែខូចខាតសម្ភារនិងផ្ទះខាងលើតែប៉ុណ្ណោះ ៕ ភារ៉ា ដង្កោ