ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿជ្រុលបុកគល់ស្ពានអាកាសស្ទឹងមានជ័យរបួសបាក់ជេីងម្ខាង

ចែករំលែក៖

ភ្នំពេញ​៖​ យុវជនម្នាក់ជិះម៉ូតូលឿនជ្រុលបុកគល់ស្ពានអាកាសស្ទឹងមានជ័យ បណ្តាលឲ្យរបួសបាក់ជេីងម្ខាង ត្រូវបានរថយន្តដឹកទៅសង្គ្រោះភ្លាមៗ ។

ហេតុការណ៍​នេះ បានកេីតឡេីងកាលពីវេលាម៉ោង២និង៤០នាទីរំលងធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យខាងត្បូងផ្លូវលេខ២៧១​ សង្កាត់ទំនប់ទឹក​ ខណ្ឌបឹងកេងកង។

តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុ គេបានឃេីញយុវជនម្នាក់ជិះម៉ូតូម៉ាក Zomer.x ពណ៌ក្រហម​ ពាក់ស្លាកលេខព្រៃវែង​ 1K 6014 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៧១​ ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនខណះមកដល់ចំណុចកេីតហេតុស្រាប់តែជ្រុលចង្កូតទៅបុកគល់ស្ពានអាកាសស្ទឹងមានជ័យបណ្តាលឲ្យរបួសបាក់ជេីងខាងស្តាំនិងបែកក្បាល។

ក្រោយកេីតហេតុត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូត្រូវបាននគរបាលយកទៅរក្សាទុករង់ចាំបងប្អូនមកទទួលយកទៅវិញ ៕ សុខាសែនជ័យ​


ចែករំលែក៖