ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលនគរបាលអះអាងថា ជាអ្នកប្រព្រឹត្តអំពើចោរកម្ម

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោង ១០:៣០ នាទី នៅចំណុចភូមិព្រៃនប់៣ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នគរបាលបានឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលនគរបាលអះអាងថា ជាអ្នកប្រព្រឹត្តអំពើចោរកម្ម (កាច់សោលួចម៉ូតូ) យ៉ាងសកម្ម ។

ប្រភពបញ្ជាក់ថា ជនសង្ស័យ ឈ្មោះ ប្រាក់​ សុវណ្ណ ភេទ ប្រុសអាយុ ៣៨ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃនប់៣​ ឃុំ​ព្រៃនប់​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះសីហនុ និងឈ្មោះ ឈុន​ នាង ភេទ ប្រុសអាយុ ៣៧ ឆ្នាំ មុខរបរមិនពិតប្រាកដ​ មានទីលំនៅភូមិដីឥដ្ឋ​ ឃុំក្តៅកន្លែង​ ស្រុក​គៀនស្វាយ​ ខេត្ត​កណ្ដាល​ ។

លោកអធិការនគរបាលស្រុកព្រៃនប់ប្រាប់ថា ជនសង្សយ័ទាំងពីរ បានធ្វើសកម្មភាព លួច(កាច់សោម៉ូតូ)​ លួចយកម៉ូតូ នៅភូមិស្មាច់ដែង​ ឃុំរាម​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះសីហនុ​ ក្នុងនោះនគរបាលដកហូតបានវត្ថុតាង ម៉ូតូចំនួន២គ្រឿង ម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ​ ពាក់ស្លាក លេខ​ព្រះសីហនុ ១H ៣១៥៨​ ០ មួយគ្រឿង (ម៉ូតូ​ជនរងគ្រោះ) និងម៉ូតូម៉ាក ហុងដា ឌ្រីម ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ ១GH ៤១៩៨​ មួយគ្រឿង (ជនសង្សយ័ប្រើជាមធ្យោបាយធ្វើដំណើរ) ដែកសំរាប់កាច់សោម៉ូតូ០១​ដើម និងសោទីបចំនួន២ដើម ។

បច្ចុប្បន្នសមត្តកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖