ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ធុន​ធំបុក​រះប៉ះទៅលើរថយន្ត​៣គ្រឿង​​ទៀត​ខូចខាត

ចែករំលែក៖

ខេត្តព្រះសីហនុ៖ រថយន្ត​ធុន​ធំមួយ​គ្រឿង បុក​រះប៉ះទៅលើរថយន្ត​៣គ្រឿង​​ទៀត នៅ​តាមផ្លូវចុះ​ចំណោតលោក​យាយ​ម៉ៅ​ក្រុង​ព្រះសីហនុ​ កាលពីព្រឹកព្រលឹមថ្ងៃទី​២៥ ខែតុលា ឆ្នាំ២០១៩នេះ ។

សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយរថយន្ត១គ្រឿងម៉ាក HYUNDAI ពណ៌ស ស្លាកលេខ ភ្នំពេញ3E-1472 អ្នកបើកបរឈ្មោះ ឡុង ឆេងប៉ា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ បើកបរ ស្នាក់នៅ ភូមិថ្មបាំង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានទិសដៅ​ ចូលក្រុង ពេលមកដល់ចំណុចខាងលើ ស្ថានភាពភាពផ្លូវចុះចំណោត​ផងរថយន្តនេះហ្រ្វាំង​មិនសុីក៏បានជ្រុលទៅបុកប៉ះរថយន្តចំនួន ៣​គ្រឿង ។

សមត្ថកិច្ចបញ្ជាក់ថា រថយន្តដែលគ្រោះថ្នាក់ ១,រថយន្តម៉ាក HYUNDAIពណ៌សស្លាក លេខ​បាត់ដំបង 3A-1600 អ្នកបើកបរឈ្មោះ គុជ ឌីណា ភេទប្រុស អាយុ ៣៦ឆ្នាំ រមុខរបរ បើកបររថយន្ត មានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នូល ខេត្តកណ្ដាល ។ ២,រថយន្តម៉ាក HINOពណ៌ស-ខៀវស្លាក លេខ​កំពង់ចាម3A-7717 អ្នកបើកបរឈ្មោះ រិទ្ធ សេន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅ រាជធានីភ្នំពេញ ។ ៣, រថយន្តម៉ាក SSANGYONG ពណ៌ ប្រផេះស្លាក លេខ ភ្នំពេញ2G-6106 អ្នកបើកបរឈ្មោះ អេង សុផា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅ រាជធានីភ្នំពេញ ។

គ្រោះថ្នាក់នេះ មិនបណ្តាលឲ្យមានអ្នករងគ្រោះធ្ងន់ធ្ងរទេ ដោយគ្រាន់តែខូចខាតរថយន្ត ទាំង៤គ្រឿង និង​សម្ភារៈ មួយចំនួន ។

ក្រោយកើតហេតុ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ ចាត់​ចែង​ យក​រថយន្តទាំង៤គ្រឿង មករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ ដើម្បី​ដោះស្រាយ​បន្ត តាមច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖