ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយ ប្រទេសទ្វីបអាហ្វិ្រក

ចែករំលែក៖

ទ្វីបអាហ្វ្រិក គឺជា​ ទីលាន របស់បណ្តាប្រទេសលោកខាងលិច ក្នុងនោះមាន អាមេរិក អឺរ៉ុប បានធ្វើអាណានិគមន៍ ទៅលើប្រទេសជាច្រើននៅក្នុងតំបន់នោះ ។ ប្រទេសលោកខាងលិច ក៏បាន ដកចេញវិញ​ ក្រោយធុនធានធម្មជាតិនៅទីនោះត្រូវបានបំផ្លាញអស់ ។

នៅពេលនេះ ប្រទេសទ្វីបអាហ្វ្រិក បានងាក់ទៅរក រុស្ស៊ីនិងចិនវិញម្តង ដើម្បីពង្រឹងសេដ្ឋកិច្ច របស់ខ្លួន ។ នៅពេលនេះ រុស្ស៊ីកំពុងតែ បង្កើនឥទ្ថិពលនៅទ្វីបអាហ្វ្រិកជាថ្មីឡើងវិញ ដោយរុស្ស៊ីបានបង្កើនកិច្ចសហប្រតិបត្តិការណ៍ ជាមួយបណ្តាប្រទេស ទ្វីបអាហ្វ្រិកតាមរយៈ កិច្ចសហប្រតិបត្តិការណ៍ ដើម្បីទប់ស្កាត់ក្រុមភេរវកម្ម និងក្រុមជ្រុលនិយម ។

ប្រធានាធិបតី រុស្ស៊ី​លោកពូទីន​បានប្រកាសនៅក្នុងកិច្ចប្រជុំ កំពូល​ រុស្ស៊ី អាហ្វ្រិក នៅទីក្រុង ស៊ូ ជី ​ប្រទេសរុស្ស៊ី​នាពេលកន្លងមកថា​« យើង​សង្ឃឹមថា​ ចំណុចសំខាន់ គឺ ត្រូវតែខិតខំ​ប្រឆាំងក្រុមភេរវកម្ម ។ យើងចាំបាច់ត្រូវតែបង្កើនទំនាក់ទំនង យ៉ាងជិតស្និទ្ធ ដោះដូរព័ត៌មាន​ ដើម្បីទប់ស្កាត់ បទល្មើស ។

ប្រធានាធិបតី រុស្ស៊ី លោកពូទីន​បាន​ស្វាគមន៍ ថ្នាក់ដឹកនាំ មន្ត្រីជាបន់ខ្ពស់ រាប់ពាន់នាក់មកពី​៤៣ ប្រទេសនៅក្នុងទ្វីបអាហ្វ្រិក ។ ប្រធានបទនៅក្នុងកិច្ចពិភាក្សា​គឺសេដ្ឋកិច្ច ​នយោបាយ​​ មានតម្លៃរាប់ពាន់លានដុល្លារ​​ ។ ជាមួយគ្នានេះរុស្ស៊ីក៏បានលក់អាវុធ មានតម្លៃ​រាប់ពាន់លានដុល្លារដល់ តំបន់អាហ្វ្រិកផងដែរ​។

ប្រទេសនៅក្នុងទ្វីបអាហ្វ្រិក ទាំង ៥៤​​ ប្រទេស​នៅទ្វីបអាហ្វ្រិក បានបញ្ជូនគណប្រតិភូទៅចូលរួម ក្នុងនោះមានថ្នាក់ដឹកនាំ​៤៣ ប្រទេស​។ ប្រធានាធិបតីពូទីន បញ្ជាក់ថា​បច្ចុប្បន្ន​យើង បាននាំចេញ​ទំនិញ​ទៅកាន់ទ្វីប អាហ្វ្រិក មានតម្លៃ​២៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ។ ក្នុងរយៈពេល​​៤ទៅ​៥ឆ្នាំខាងមុខទៀត ​យើងនឹងបង្កើនការនាំទំនិញទៅកាន់ទ្វីបអាហ្រិកដល់ទៅទ្វេដង​ ។

ប្រទេសមហាអំណាច លោកខាងលិច ក្នុងនោះមានអាមរិក ជាដើមបានបោះប​ង់ចោលទ្វីប អាហ្វ្រិក ទើបធ្វើឲ្យរុស្ស៊ី និងចិន​មានឱកាសចូលទៅកាន់ទីនោះ ។ បណ្តាប្រទេសទ្វីបអាហ្វ្រិក ទើប​ ងាកទៅរកចិន និងរុស្ស៊ី វិញ​៕


ចែករំលែក៖