ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានថ្លែងថា ក្រុងប៉េកាំង ចង់ធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្ម

ចែករំលែក៖

នៅព្រឹកថ្ងៃនេះ សេចក្តីថ្លែងការណ៍មួយដែលចេញដោយការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកនិងប្រទេសចិនបានឈានដល់ទីបញ្ចប់ផ្នែកមួយចំនួននៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។

ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានលើកឡើងថា ចិនចង់ធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ លោកបានបន្ថែមថា លោកបាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធលើកិច្ចព្រមព្រៀងជាមួយប្រទេសចិន។

យោងតាមប្រធានាធិបតីអាមេរិក ចិននឹងទិញផលិតផលកសិកម្មជាច្រើនទៀតរបស់អាមេរិក។

នៅព្រឹកថ្ងៃសុក្រនេះ ស្ថានីយទូរទស្សន៍ CNBC បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍ពីការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកថាភាគីទាំងពីរបានចាប់ផ្តើមឆ្ពោះទៅរកបញ្ហាជាក់លាក់ហើយបានឈានដល់ការបញ្ចប់ផ្នែកខ្លះនៃកិច្ចព្រមព្រៀងនេះ។

ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិននៅតែមានភាពតានតឹង ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនបាន ដំឡើងពន្ធលើទំនិញដែលនាំចូលពីប្រទេសចិនហើយទីក្រុងប៉េកាំងបានប្រកាសដំឡើងពន្ធលើទំនិញអាមេរិកជាការឆ្លើយតប វិញផងដែរ៕


ចែករំលែក៖