ភ្នំពេញ៖ ឃ្លាំងស្តុកក្រណាត់មួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កជាផ្សែង ខ្មួលខ្មាញ់បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍កាលពីវេលាម៉ោង១១និង១០នាទី ព្រឹក ថ្ងៃទី២៦ ខែតុលាឆ្នាំ២០១៩ នៅភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះឌឹម សាលិក ភេទស្រី អាយុ២៧ឆ្នាំ មាន ប្តី ឈ្មោះលី ចាន់ថុល អាយុ៤០ឆ្នាំ ។ ឃ្លាំងដែលស្តុកក្រណាត់ឆេះខាងលេីនោះមានទំហំ ទទឹង៥ម៉ែត្រ បណ្តោយ២០ ម៉ែត្រ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុមានកម្មលីសែងបាវក្រណាត់ធម្មតា ខណ:កម្មករដល់ម៉ោងសម្រាកហូបបាយ ស្រាប់តែមានឃេីញមានផ្សែងហុយចេញពីផ្នែកខាងក្រោយយ៉ាងខ្មួរខ្មាញ់បង្កជាអណ្តាតភ្លេីងភ្លាមនោះ ក៏រាយការណ៍ទៅសមត្ថកិច្ចហៅ រថយន្តពន្លត់អគ្គិភ័យជាច្រេីនមកអន្តរាគមន៍ ។
សមត្ថកិច្ចបានឲ្យដឹងថា ពាក់ព័ន្ធករណីអគ្គិភ័យឆាបឆេះឃ្លាំងក្រណាត់ខាងលេីនេះ មិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ដោយខូចខាតឃ្លាំងអស់ប្រហែល៥០ភាគរយ ហេីយអគ្គិភ័យក៏រលត់ទៅវិញនៅវេលាម៉ោង១២និង២០នាទី ថ្ងៃទី 26 ខែតុលា ឆ្នាំ 2016។
សមត្ថកិច្ចបានបន្តថា មូលហេតុនៃអគ្គិភ័យឆាបឆេះខាងលេីនេះសង្ស័យមកពីឆ្លងចរន្តអគ្គិសនី៕សុខាសែនជ័យ





