ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចជំនាញកងរាជអាវុធហត្ថបានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ករណីឃាតកម្មគិតទុកជាមុន

ចែករំលែក៖

ភ្នំពេញ: សមត្ថកិច្ចជំនាញកងរាជអាវុធហត្ថបានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ករណីឃាតកម្មគិតទុកជាមុន ស្ថិតភូមិសែខសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ។

សមត្ថកិច្ចកងរាជអាវុធហត្ថបានឲ្យដឹថា ជនសង្ស័យឈ្មោះ មិ ភៀន ហៅស្កូវ អាយុ ២៩ ឆ្នាំ។ចំណែកជនរងគ្រោះ ឈ្មោះ ម៉ុន រតន: ហៅកាមុត ភេទប្រុស អាយុ ១៧ ឆ្នាំ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។

សមត្ថកិច្ចកងរាជអាវុធហត្ថបានឲ្យដឹងទៀតថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ មុនពេលកើតហេតុ ជនសង្ស័យអង្គុយផឹកស្រាជាមួយមិត្តភក្តិ ក្នុងរោងលក់សាំង ទល់មុខកន្លែងផ្ទេរសំរាមស៊ិនទ្រី ផ្លូវបេតុង ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ខណ:ផឹកបានមួយសន្ទុះ ជនសង្ស័យចេញមកក្រៅរោង ដោយដៃកាន់ដុំថ្ម ស្រាប់តែឃើញមានអ្នកជិះម៉ូតូធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក៏គប់ទៅលើជនរងគ្រោះ ហើយពុំមានទំនាស់អ្វីនឹងគ្នាទេ តែដោយសារប្រើប្រាស់សារធាតុញៀនផង ស្រវឹងស្រាផង ហើយថែនទាំងមានទំនាស់ជាមួយប្រពន្ធ ក៏កើតកំហឹងបែបនេះ បណ្ដាលឲ្យជនរងគ្រោះរបួសធ្ងន់ តែអកុសលបានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅប៉ុស្តិ៍នគរបាល ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ជ្រោយពេជ្រ


ចែករំលែក៖