ព័ត៌មានទាន់ហេតុការណ៍៖

អង់គ្លេសជាអ្នកទទួលខុសត្រូវ​ដល់ការស្លាប់របស់ជនភៀសខ្លួន​៣៩នាក់

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយនានារបស់ចិនបានទម្លាក់កំហុសទៅឲ្យអង់គ្លេស និងប្រទេសតំបន់អឺរ៉ុប​ជាអ្នកទទួលខុសត្រូវចំពោះការស្លាប់​ជនភៀខ្លួន​៣៩នាក់នៅក្នុងរថយន្តដឹកទំនិញ ។​

នៅពេលនេះជនជាតិអង់គ្លេស​៣នាក់ទៀតត្រូវបានចាប់ខ្លួន ក្រៅពីអ្នកបើកបរ រថយន្តដឹក​ទំនិញ មានសាកសពជនជាតិចិន​៣៩នាក់នៅខាង​ក្នុង ដើម្បីបើកការស្រាវជ្រាវ​។ សារ​ព័ត៌​មាន​ CNN ​បានផ្សាយថា ប៉ូលិសអង់គ្លេស ចាប់ខ្លួន មនុស្សសរុប​៤នាក់ ពាក់ព័ន្ធនិងករណី​ខាងលើ​ ។​ កាលពីថ្ងៃទី​២៥ ខែតុលា បុរសអាយុ​៤៨ឆ្នាំម្នាក់មកពី អៀកឡង់ខាងជើង ត្រូវបានចាប់ខ្លួននៅក្នុងអាកាសយានដ្ឋាន Stansted ​ក្នុងទីក្រុងឡុងដុង​ ដោយចោទប្រកាន់ ជាប់ពាក់ព័ន្ធនិងការជួញដូមនុស្ស ​។

នៅថ្ងៃទី​២៥នោះដែរ ប៉ូលិសអង់គ្លេស ក៏បានចាប់ខ្លួនមនុស្ស​ពីរនាក់នៅក្នុងតំបន់​ Warrington ​ភាគខាងជើងទីក្រុង លីវើភូល ដោយសង្ស័យពាក់​ព័ន្ធការដឹកជញ្ជូន​មនុស្ស​ខុស​ច្បាប់​។ ចំណែក អ្នកបើកបររថយន្ត ឈ្មោះ​ Mo Robinson ​មកពីអៀកឡង់​ខាង​ជើង អាយុ​៣៩ឆ្នាំ ត្រូវបានចាប់ខ្លួន នៅថ្ងៃទី​២៣ខែតុលា ក្រោយប៉ូលិសរកឃើញ​សពនៅ​ក្នុងរថយន្តដល់ទៅ​៣៩នាក់។

ប៉ូលិសអង់គ្លេស បានបញ្ជាក់ថា អ្នកស្លាប់ គឺជាជនជាតិចិន មានបុរស​៣១នាក់និងស្ត្រី​៨នាក់ ។ ចមណែកក្រសួងការបរទេសចិន​បាន ប្រកាសថា នៅពេលនេះ មិនទាន់​បញ្ជាក់ពីអត្តសញ្ញាណ​ច្បាស់លាស់ថាជាជនជាតិចិនទាំងអស់ ឬយ៉ាងណា ។ កាលពីថ្ងៃទី​២៥ខែតុលា​ មានព័ត៌មានជាច្រើនបានផ្សាយថា ក្នុងចំណោមអ្នកស្លាប់ ៣៩នាក់នោះ អាចមានជនជាតិវៀតណាមផងដែរ ។

កន្លងមក ប្រព័ន្ធផ្សព្វផ្សាយចិន នៅថ្ងៃទី​២៥ ខែតុលានេះ​ បានស្នើដល់ប្រទេសអង់គ្លេស និងបណ្តាប្រទេសអឺរ៉ុប ត្រូវតែទទួលខុសត្រូវចំពោះការស្លាប់របស់ប្រជាពលរដ្ឋចិនចំនួន​៣៩នាក់ នៅក្នុងរថយន្តដឹកទំនិញក្លាស្សេ នៅជិតទីក្រុងឡុងដ៍​។

សារព័ត៌មាន​ Global Times នៅថ្ងៃទី​២៥ ខែតុលា បានផ្សាយថា « គ្រោះមហន្តរាយមនុស្ស​ធម៌ដ៏ធ្ងន់ធ្ងរបែបនេះ បានកើតឡើង នៅក្នុងក្រសែភ្នែករបស់ប្រជាពលរដ្ឋអង់គ្លេស និង​អឺរ៉ុប” ដូច្នេះពួកគេត្រូវតែមានការទទួលខុសត្រូវមួយផ្នែកលើបញ្ហានេះ។

សារព័ត៌មាន​ខាងលើ បានផ្សាយទៀតថា​« ជាការពិតណាស់ អង់គ្លេស និងបណ្តាប្រទេស​អឺរ៉ុប ជាប់ពាក់នឹងព័ន្ធ មិនបានបំពេញភារកិច្ច​ការពារមនុស្សទាំងអស់នោះ សូម្បីតែដឹងថា ពួកគត់បានឆ្លងដែនខុសច្បាប់ចូលទៅអង់គ្លេស ក្តី​។ ការស្លាប់​របស់​ជនរង្គ្រោះ ​មិនមែន​ជា​កំហុសរបស់ពួកគេនោះឡើយ ។ យើងសង្ឃឹមថា ​អង់គ្លេស និងបណ្តា​ប្រទេសអឺរ៉ុប នឹងអនុ​វត្តនូវការសន្យារបស់ខ្លួន ក្នុងកិច្ចការពារសិទ្ធិមនុស្ស​ ក៏ដូចជា ការពារជនជាតិចិន» ផងដែរ។

សារព័ត៌មានដដែល បានបញ្ជាក់ថា «ប្រសិនបើជនរងគ្រោះទាំងនោះ ជាប្រជាពលរដ្ឋអឺរ៉ុប ហើយបានមកស្លាប់នៅក្នុងប្រទេសចិន វិញ ថាតើប្រទេសទាំងនោះនឹងគិតបែបណា បើពលរដ្ឋ​របស់ខ្លួនស្លាប់យ៉ាងអាណោចអាធ័ម» បែបនេះ៕


ចែករំលែក៖