ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់ខ្លួន ប្រុសស្រី 2 នាក់សង្ស័យលួច ម៉ូតូ

ចែករំលែក៖

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​២​នាក់​ជា​ប្តី​ប្រពន្ធ​ត្រូវ​បាន​កំលាំង​នគរបាល​អធិការដ្ឋាន​ស្រុក​ព្រៃ​នប់​ចាប់​ឃាត់ខ្លួន​ពី​បង​លូច​ម៉ូតូ​ពី​ខេត្ត​ព្រះ​សីហ​នុ ។

ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ នៅ​វេលា​ម៉ោង​១២​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៩ ជនសង្ស័យ​នេះ​ឈ្មោះ វ៉ា​ន់ ហេង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជាង​ជុល​ស​ជុល​ម៉ូតូ និង​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ សេង រ៉ា​អាយុ​៣៥​ឆ្នាំ អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ភូមិ​វាល​ធំ ឃ​រា​កែប្រែ ស្រុក​ទឹកឈូ ខេត្តកំពត លោក​អធិការ​ស្រុក​បានឱ្យ​ដឹង​ថា ពី​នាក់​ប្តី​ប្រពន្ធ​ខាងលើ​ត្រូវ​ជាប់​សង្ស័យ​ពី​បទ​លូច​ម៉ូតូ​ម៉ាក C125 ស៊េរី​ឆ្នាំ​២០១៤ ស្លាក​លេខ​កាច់​ចោល លេខ​តួ​ម៉ាស៊ីន​៨១៤១០៧១ ពី​ឃ្លាំង​លើ​ក្រុងព្រះសីហនុ នឹងត្រូវបានឃាត់ខ្លួនខណៈ​ដែល​ជនសង្ស័យ​ទាំង​ពីរ​ជិះ​ម៉ូតូ​ដែល​ធ្វើ​សកម្មភាព​​ជិះ​បម្រុង​គេចខ្លួន ។​

បច្ចុប្បន្នជនសង្ស័យ​រួម​ទាំង​វត្ថុ​តាំង​ត្រូវ​បាន​បញ្ជូន​ទៅសាលាដំបូង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖