ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូបានហេីយប្រជាពលរដ្ឋដេញតាមចាប់ដកកាំភ្លេីងបាញ់មួយគ្រាប់ផ្អេីលទាំងថ្ងៃ

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យចំនួន២នាក់បានធ្វេីសកម្មភាពកាច់សោ.កម៉ូតូមួយគ្រឿងបានសម្រេច ខណ:ជិះចេញស្រាប់តែប្រជាពលរដ្ឋឃេីញទាន់ស្រែកថា ចោរៗ និងរត់ដេញតាម ត្រូវជនសង្ស័យដកកាំភ្លេីងខ្លីបាញ់មួយគ្រាប់ដេីម្បីគំរាមហេីយគេចខ្លួនបាត់ដោយសុវត្ថិភាព។

ហេតុការណ៍​នេះ បានកេីតឡេីងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩​ នៅចំណុចក្រោយរោងចក្រ QMI ស្ថិតក្នុងភូមិជម្ពូវ័ន្ត​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​។

ជនរងគ្រោះឈ្មោះដាក​ លក្ខិណា​ ភេទស្រីអាយុ២០ឆ្នាំ​ មុខរបរកម្មការិនីរោងចក្រ​ ស្នាក់នៅភូមិកេីតហេតុខាងលេី​ ។

ម៉ូតូដែល​ជនសង្ស័យលួចនោះម៉ាកហុងដាឌ្រីមសង់​ ស៊េរីឆ្នាំ២០១៧​ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GI 3949 ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកេីតហេតុ​ រូបគាត់បានចេញពីធ្វេីការរោងចក្រ​ហេីយបានទុកម៉ូតូនៅខាងក្រោម និងចាក់សោ.កត្រឹមត្រូវរួចឡេីងទៅហូបបាយនៅបន្ទប់ជាន់លេី។ បន្ទាប់មកស្រាប់តែមានកូនម្ចាស់ផ្ទះឡេីងប្រាប់ថាមានចោរលួចម៉ូតូទៅបាត់ហេីយភ្លាមនោះរូបគាត់ក៏ចុះមកមេីលត្រូវបានប្រជាពលរដ្ឋដេញតាមនិងស្រែកថាចោរៗតែត្រូវជនសង្ស័យដកកាំភ្លេីងពីចង្កេះបាញ់ចំនួន១គ្រាប់ដេីម្បីគំរាមរួចគេចខ្លួនបាត់។

ក្រោយកេីតហេតុជនរងគ្រោះរត់ទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅទី៣​ ដេីម្បីងាយស្រួលស្រាវជ្រាវនិងកំណត់មុខសញ្ញាតាមចាប់យកមកផ្តន្ទាទោសតាមច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖