ខេត្តឧត្ដរមានជ័យ៖ ពលរដ្ឋនៅស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យចំនួន៤គ្រួសារត្រូវបានលោក ឧត្ដមសេនីយ៍ទោ អ៊ុក គឹមលី ថារំលោភយកដីអស់ចំនួន៦ហិតានៅចំណុចផ្លូវបារាំង ភូមិសាមគ្គីឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង។
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ពលរដ្ឋ បានខឹងនិងលោកឧត្ដមសេនីយ៍ទោអ៊ុក គឹមលីយ៉ាងខ្លាំង និងបានដាក់ងាអោយលោកអ៊ុក គឹមលី ជាផ្កាយចោរ ដែលមានតួរនាទី ជានាយរងការិយាល័យទីចាត់ការ ការងារព្រំដែន អគ្គបញ្ជាការ។
ពលរដ្ឋបានអោយដឹងថា៖ លោកផ្កាយ២ អ៊ុក គឹមលី បានឃុបឃិតគ្នាជាមួយ លោកវរ:សេនីយ៍ទោយឹមសេន អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជាថៃ ច្រកទ្វាអន្តរជាតិ អូរស្មាច់ បានឃុបឃិតគ្នាជាមួយលោក ស្ដើង វ៉ាន់ណេត ប្រធានការិយាលយ័ភូមិបាលស្រុកអន្លង់វែង និងអនុប្រធានម្នាក់ឈ្មោះគឹម សំណាង លួចក្លែងឯកសារធ្វើលិខិតកាន់កាប់យកដីរបស់ពួកគាត់។ មន្រ្ដីគ្រាប់ល្ពៅ ទាំង៤នាក់ខាងលើ បានយកលិខិតកាន់កាប់អោយទៅមេភូមិទឹកជប់ចុះហត្ថលេខា រួចយកឯកសារដីនោះទៅអះអាងនៅលើដីកម្មសិទ្ធ របស់ពលរដ្ឋ តាំងដីនៅភូមិសាមគ្គីទៅវិញ។
អន្តរវិស័យសាលាស្រុកអន្លង់វែងបានវញ្ជាក់ថា លោក អ៊ុក គឹមលី បានយកឯកសារលក់ទិញ និងលិខិតកាន់កាប់មួយមុខមួយច្បាប់មកធ្វើជាអំណាស់អំណាងលើដីពលរដ្ឋ ។ ដោយអាជ្ញាធរឃុំត្រពាំងប្រិយ៍បានបញ្ជាក់ថា ជាឯកសារលោកអ៊ុក គឹម លី ជាឯកសារក្លែងក្លាយ គឺអាជ្ញាធរមិនទទួលស្គាល់នោះទេ។
ជុំវិញករណីខាងលើក្រុមការងារយើងមិនទាន់ស្វែងរកសុំការបំភ្លឺពីលោកឧត្ដមសេនីយ៍ទោ
អ៊ុក គឹមលី បានទេ៕ ប៉ែន នួន