ព័ត៌មានទាន់ហេតុការណ៍៖

តូចចិត្តជីវិតធ្លាក់ខ្លួនក្រពេក ក៏សម្រេចចិត្តចងកធ្វើអត្តឃាតសម្លាប់ខ្លួនចោលប្រពន្ធកូន

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួនចោលប្រពន្ធ និងកូនប្រុសស្រី២នាក់ឲ្យរងាកំព្រាឯកា ។  ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោងម៉ោង៩និង៣០ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ នៅក្នុងបុរីគៀងហ៊ត ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ។

សពជនរងគ្រោះមានឈ្មោះ ទេព​ វឌ្ឍនា​ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររត់ passapp ថ្នាក់នៅភូមិកើតហេតុខាងលើ ដោយមានប្រពន្ធនិងកូនប្រុសស្រីពីរនាក់នៅក្នុងបន្ទុក ។

តាមប្រភពព័ត៌មានពីក្រុមគ្រួសារបានប្រាប់ឲ្យដឹងថា ជនរងគ្រោះពីមុនធ្លាប់មានលុយកាក់គួរសមដែរ តែក្រោយមកគេបានចាយវាយលុយអស់ ពេលដែលអត់លុយកាក់ក៏ខ្មាស់គេក៏បានផឹកស្រាស្រវឹងរាល់ថ្ងៃ ។

ក្រុមគ្រួសារជនរងគ្រោះបានបញ្ជាក់បន្តថា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ជនរងគ្រោះបានប្រើប្រពន្ធឲ្យទៅទិញឡាមយកមកកោសក់ ពេលនោះប្រពន្ធក៏បានទិញឡាមយកឲ្យហើយជនរងគ្រោះបានកោរសក់បានត្រឹមតែមួយចំហៀងក៏បានផឹកស្រាស្រវឹងរហូតដល់ម៉ោង៨ យប់ក៏បានចូលឡើងទៅសម្រាកក្នុងបន្ទប់ជាន់ទី ១ លុះដល់ព្រឹកឡើងនៅម៉ោងកើតហេតុប្រពន្ធមិនឃើញប្ដីចុះមករត់passappដូចសព្វដងក៏បានឡើងទៅបើកទ្វាជនជាមួយស្រាប់តែប្រទះឃើញប្តីចងកស្លាប់បាត់នឹងក៏ខលទូរស័ព្ទប្រាប់ទៅបងប្អូននឹងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីចុះទៅពិនិត្យសពជនរងគ្រោះ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទាក់ទងសមត្ថកិច្ចជំនាញខាងកោសល្យវិច្ឆ័យការិយាល័យរាជធានីភ្នំពេញ​ មកពិនិត្យសាកសពរបស់ជនរងគ្រោះ  បេីតាមការធ្វើកោស្យវិច្ឆ័យរបស់សមត្ថកិច្ចជំនាញបញ្ជាក់ថាជនរងគ្រោះ ពិតជាស្លាប់ដោយសារគាំងបេះដូង ក្រោយមកសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕ ភារ៉ា ដង្កោ


ចែករំលែក៖